ក្រុមហ៊ុនសាមសុងនៅកម្ពុជាអញ្ជើញអ្នកសារព័ត៌មានមកទទួលយកបទពិសោធន៍ថ្មី នៃកំពូលស្មាតហ្វូន Samsung Galaxy S20+ | S20 Ultra ក្រោយទើបបង្ហាញខ្លួននៅសហរដ្ឋអាម៉េរិក

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រោយពីមហាព្រឹត្តការណ៍ពិភពលោកដ៏កក្រើកកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាម៉េរិក រួចមកក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាក៏បានរៀបចំព្រឹត្តិការដ៏អស្ចារ្យផងដែរ ដោយបានអញ្ចើញអ្នកសារព័ត៌មានជាច្រើននាក់មកជួបជុំគ្នាដើម្បីធ្វើការទស្សនា និង ប៉ះផ្ទាល់នៅអគារ THE BRIDGE Commercial Retail Mall នៅវេលាម៉ោង៣រសៀល ដើម្បីធ្វើជាសក្ខីភាព និងអបអរសាទរដល់ការបង្ហាញវត្តមានស្តេចកំពូលស្មាតហ្វូន Samsung Galaxy S20+ និង S20 Ultra របស់ក្រុមហ៊ុនសាមសុង ។

តាម លោក ខ្លូត ពិសិដ្ធ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃ នៃក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ឆ្នាំ ២០២០ នេះគឺជាឆ្នាំដែលមានមោទនភាព និងអស្ចារ្យជាទីបំផុតរបស់ក្រុមហ៊ុន សាមសុង ព្រោះថាស្តេចកំពូលស្មាតហ្វូន និងជាអាវុធដ៏អស្ចារ្យរបស់សាមសុង គឺបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាដ៏ថ្មី ប្លែកដែលមិនធ្លាប់មានពីមុន សម្រាប់អតិថិជនរបស់ខ្លួននៅទូរទាំងពិភពលោក ។ ជាមួយគ្នានេះ លោកជឿជាក់យ៉ាងខ្លាំងថា ស្តេចកំពូលស្មាតហ្វូន Galaxy S20+ និង S20 Ultra នឹងធ្វើឱ្យទីផ្សារស្មាតហ្វូនរបស់ប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ។

លោកបន្ថែមទៀតថា អតិថិជនទាំងអស់សាកគិតបន្តិចមើលកាមេរ៉ារបស់ សាមសុង ត្រឹមតែ 16MP គឺច្បាស់ឥតខ្ចោះទៅហើយ ចុះទម្រាំចាប់ពី 48MP ដល់ 64MP ឬ 108MP ទៀតមិនដឹងជាច្បាស់យ៉ាងណាទេ… និយាយទៅម៉ាស៊ីនថតសុំចាញ់តែម្តង លោកថា អ្វីដែលកាន់តែមហស្ចារ្យបំផុតនោះ គឺ Samsung Galaxy S20 Ultra អាច Zoom បានដល់ 100 ដង ( Space zoom 100X) និងអាចថតវីដេអូបានដល់កម្រិត 8K ពិតជាអស្ចារ្យមិនគួរឱ្យជឿមែន ក្នុងប្រវត្តិសាស្ត្រហើយដែលក្រុមហ៊ុន សាមសុង បញ្ចេញនូវស្តេចកំពូលស្មាតហ្វូនបែបនេះ បើកាមេរ៉ាអាចថតវីដេអូក្នុងកម្រិត 8K អ៊ីចឹងយើងអាចយកទៅប្រើផ្លូវការបានដោយងាយមិនចាំបាច់ស្ពាយម៉ាស៊ីនថតធំៗ ឬ DVCAM នាំតែធ្ងន់ទៀតទេ មានត្រឹមតែ Samsung Galaxy S20+ និង S20 Ultra គឺគ្រប់គ្រាន់ហើយ ។ សូមបញ្ជាក់ថា ស្មាតហ្វូនដ៏អស្ចារ្យនេះ នឹងដាក់ឲ្យធ្វើការកម្មង់ទុកមុនចាប់ពីថ្ងៃទី១២ ដល់ទី២៦ ខែកុម្ភ: ឆ្នាំ២០២០ ដែលភ្ជាប់មកជាមួយនឹងកាដូពិសេសជាច្រើនផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner