វីរុសកូរ៉ូណាថ្មីផ្តាច់ជីវិតមនុស្សកើនដល់១.៣៦២នាក់ និងប្រមាណ៥៩.៦៥១នាក់ឆ្លងមេរោគ

ចិន៖ តួលេខជនរងគ្រោះបាត់បង់ជីវិតដោយសារវីរុសកូរ៉ូណាថ្មី ឬ ខូវីដ-១៩ សរុបកើនឡើង២៤២នាក់បន្ថែមទៀត និង ១៤.៨៤០នាក់ឆ្លងមេរោគនៅថ្ងៃទី១២ ខែកុម្ភៈ ដែលជាហេតុធ្វើឲ្យចំនួនមនុស្សស្លាប់សរុបទូទាំងប្រទេសចិន កើនឡើងដល់១.៣៦២នាក់ និងឆ្លង៥៩.៦៥១នាក់ នេះបើតាមអាជ្ញាធរខេត្តហ៊ូប៉ី នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ។

ទន្ទឹមគ្នា តួលេខចុងក្រោយនេះ ត្រូវបានចាត់ទុកថា ជាការកើនឡើងវិញយ៉ាងគំហុកនៃអត្រាអ្នកស្លាប់ និងឆ្លងវីរុស ខូវីដ-១៩ ហើយអាជ្ញាធរខេត្តហ៊ូប៉ី និងទីក្រុងវូហាន បានធ្វើការបកស្រាយថា ក្រុមជំនាញវេជ្ជសាស្ត្រនៅទីនោះ កំពុងតែផ្លាស់ប្តូរវិធីសាស្ត្រទប់ទល់នឹងវីរុសផ្លូវដង្ហើមដ៏កាចសាហាវមួយនេះ ។

ជាមួយគ្នានេះ សម្រាប់ការផ្លាស់ប្តូរវិធីសាស្ត្រវិនិច្ឆ័យរោគ និងព្យាបាលខាងលើ ត្រូវបានអាជ្ញាធរចិនពន្យល់ថា ករណីសង្ស័យជាច្រើនអំពីការឆ្លងវីរុសកូរ៉ូណាថ្មីត្រូវបានដាក់ឲ្យត្រួតពិនិត្យបន្ថែមលឿនជាងមុន ហើយវិធីសាស្ត្រក្នុងការព្យាបាលអ្នកជំងឺនៅក្នុងខេត្ត និងទីក្រុងមួយចំនួនរបស់ចិន ដែលកន្លងមកនេះហាក់មានប្រសិទ្ធភាពនោះ ត្រូវបានយកមកអនុវត្តនៅខេត្តហ៊ូប៉ី និងទីក្រុងវូហានផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner