លោក ស៊ី ជីនពីង សន្យាជួយដល់បណ្តាឧស្សាហកម្មដែលទទួលរងផលប៉ះពាល់ដោយសារវីរុសកូរ៉ូណាថ្មី

ចិន៖ ស្ថិតក្នុងគោលបំណងខិតខំជាថ្មី ដើម្បីទប់ទល់នឹងការខូចខាតសេដ្ឋកិច្ចកាន់តែច្រើនឡើងនោះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃទី១២ ខែកុម្ភៈនេះ បានសន្យាកាត់បន្ថយពន្ធ និងផ្តល់ជំនួយផ្សេងៗដល់បណ្តាឧស្សាហកម្មណាដែលរងគ្រោះដោយសារការផ្ទុះវីរុសកូរ៉ូណាថ្មី ។

នាឱកាសធ្វើជាអធិបតីនៃកិច្ចប្រជុំមួយរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិ យាល័យនយោបាយរបស់គណៈកម្មាធិការកណ្តាល របស់គណបក្សកុំម្មុយនីស្តចិន លោក ស៊ី បានថ្លែងថា ចិនត្រូវការប្រតិបត្តិការសេដ្ឋកិច្ចមានស្ថិរភាព និង ភាពសុខដុមសង្គម ហើយលោកអំពាវនាវទៅគ្រប់រដ្ឋាភិបាលនិងគណៈកម្មាធិការបក្សគ្រប់កម្រិតថ្នាក់ ខិតខំធ្វើការដើម្បីឈ្នះសង្គ្រាមប្រឆាំងនឹងវីរុសកូរ៉ូណា ឬ ខូវីដ-១៩ សំដៅព្យាយាមសម្រេចឲ្យបានគោលដៅសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គមនៅឆ្នាំនេះ ។

ការប្រកាសរបស់ប្រធានាធិបតីចិនរូបនេះ ត្រូវបានធ្វើឡើងចំពេលបណ្តាក្រុមហ៊ុនជាច្រើនកំពុងប្រឈមមុខនឹងការខាតបង់កាន់តែច្រើនឡើង ដោយសារតែការបិទរោងចក្រ ការិយាល័យ ហាង និងស្ថាប័នជំនួញផ្សេងៗ ក្នុងការចាត់វិធានការប្រឆាំងជំងឺជាទូទៅ និង យ៉ាងតឹងរ៉ឹងបំផុត ដែលមិនធ្លាប់ត្រូវបានអនុវត្តន៍តាំងពីមុនមក ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner