លោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាម៉េរិកនឹងសន្សំថវិកាបានច្រើន ក្រោយហ្វីលីពីនសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងយោធា

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានច្រានចោលការព្រួយបារម្ភនៅថ្ងៃទី១២ ខែកុម្ភៈនេះ ក្រោយហ្វីលីពីនលុបចោលកិច្ចព្រមព្រៀងយោធាដ៏សំខាន់មួយ ដោយលោកនិយាយថា ការសម្រេចចិត្តនេះ នឹងជួយសន្សំប្រាក់របស់ពលរដ្ឋអាមេរិក ។

លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាន ដោយលើកឡើងពីទំនាក់ទំនងល្អរបស់គាត់ជាមួយប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ ថា ប្រសិនបើពួកគេចង់ធ្វើដូច្នេះ នោះគឺជារឿងល្អ ព្រោះយើងនឹងសន្សំប្រាក់បានច្រើន ។

ហ្វីលីពីនបានប្រកាសពីការសម្រេចចិត្តរបស់ខ្លួនកាលពីថ្ងៃ១២ ខែកុម្ភៈដែលជាចំណាត់ការមួយត្រូវស្ថានទូតអាម៉េរិកនៅហ្វីលីពីនហៅថា ជំហានដ៏ធ្ងន់ធ្ងរនោះ នឹងត្រូវរាប់ថយក្រោយក្នុងពេល០៦ខែទៀតទម្រាំដល់ទីបញ្ចប់នៃកិច្ចព្រមព្រៀង ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងកងកម្លាំងអាម៉េរិកដែលមកធ្វើទស្សនកិច្ចឆ្នាំ ១៩៩៨ (VFA) ត្រូវបានបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់វត្តមានរបស់កងទ័ពអាមេរិកនៅហ្វីលីពីន និង សម្រាប់ការរៀបចំសមយុទ្ធយោធារួមគ្នា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner