នារីម្នាក់បើករថយន្តម៉ាស្ដាបុករបាំងថ្មពុះចែកផ្លូវ ក្រឡាប់ផ្ងាជើងឡើងលើបណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ នារីម្នាក់បានដាច់ខ្យល់ស្លាប់ បន្ទាប់ពីបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងាជើងឡើងលើ កាលពីវេលា ម៉ោង២និង២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៏ ទី១៣ ខែកម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចគល់ស្ពានស្ទឹងមានជ័យក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ហុង វ៉ានដូ ភេទស្រី អាយុ២៥ឆ្នាំ មុខរបររៀនខាងសំអាង នៅម្តុំផ្សារថ្មី រស់នៅក្នុងបុរីពិភពថ្មី ចំការដូង ផ្ទះលេខ២៦៣ ផ្លូវលេខ១៣ ជិះរថយន្តម៉ាក ម៉ាស្តារ ពណ៌ស ពាកស្លាកលេខភ្នំពេញ2AQ.6626 បើកតែម្នាកឯង។

តាមសម្តីប្អូនស្រីម្នាក់ដែលឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានឃើញនារីដ៏ស្រស់ស្អាត ម្នាក់បើករថយន្តម៉ាស្ដារ តាមបណ្តោយផ្លូវ២១៧ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានរ៉េចង្កូតមកខាងឆ្វេងដៃ ទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹង រថយន្តក្រឡាប់ផ្ងាជើងទ្រមេឃ បណ្ដាលឲ្យម្ចាស់រថយន្តរងរបួសធ្ងន់ត្រូវបានរថយន្តគ្លីនិច ឯកជនសួរគ៌ាដឹកទៅសង្គ្រោះ ដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ក៏បានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងទៅជំនាញចរាចរណ៍ក្រុងមកស្ទូចយករថយន្តទៅរក្សារទុករងចាំដោះស្រោយនៅពេលក្រោយ។ ចំណែកសពរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner