ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៩១នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានឆ្លងកូវីដ១៩ថ្មីចំនួន៩១នាក់ ដែលជាតួលេខថយចុះ៣៣នាក់បើប្រៀបធៀបនឹងម្សិលមិញ ។ ខេត្តឧត្តរមានជ័យមានករណីស្លាប់ម្នាក់ផងដែរនៅថ្ងៃនេះ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្ងៃនេះ បានឆ្លង លើពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួន៧៤នាក់, ឆ្លងក្នុងសហគមន៍១៧នាក់ដែលស្ថិតក្នុងក្រុង សំរោងចំនួន៩នាក់, ស្រុកអន្លង់វែង៤នាក់, ស្រុកត្រពាំងប្រាសាទ៣នាក់ និងបានឆ្លងលើអ្នកដំណើរមកពីខេត្ត បន្ទាយមានជ័យម្នាក់។ ការស្លាប់ម្នាក់ថ្ងៃនេះ គឺជាបុរសអាយុ៣៧ឆ្នាំនៃស្រុកអន្លង់វែង។ ខេត្តឧត្តរមានជ័យ មាន ការឆ្លងសរុបចំនួន៥ពាន់៧៨៨នាក់, ជាសះស្បើយចំនួន២ពាន់៣០៨នាក់និងចំនួនអ្នកស្លាប់បានកើន១០នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner