ខេត្តសៀមរាប ឆ្លងថ្មី៩៣នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៣នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងកើនឡើង៤នាក់, ចំណែកតួលេខស្លាប់ថយចុះម្នាក់ប្រៀបធៀបនឹងម្សិលមិញ។​

យោងតាមរដ្ឋ បាលខេត្ត អ្នកឆ្លងថ្មីទាំងនោះគឺរួមមានពលរដ្ឋក្នុងស្រុកពួក៧៥នាក់, ស្រុកសូទ្រនិគម៦នាក់, ក្រុងសៀមរាបម្នាក់ និងស្រុកប្រាសាទបាគង១១នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមានបុរសអាយុ៧៥ឆ្នាំ នៃស្រុកក្រឡាញ់ និង ស្ត្រីអាយុ៦០ឆ្នាំ នៃក្រុងសៀមរាប។ 

ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៦ពាន់២៩៥នាក់, ព្យាបាលជាសះស្បើយចំនួន៤ពាន់៦៣៧នាក់និងចំនួនអ្នកស្លាប់កើនដល់៧៥នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner