កំពង់ធំបានរកឃើញឆ្លងវីរុសបំប្លែងថ្មី Delta ១៧ករណី និងការឆ្លងវីរុសកូវីដ៤៩នាក់ និងស្លាប់៤នាក់ (Video Inside)

ខេត្តកំពង់ធំ បានប្រកាសរកឃើញវីរុសកូវីដ១៩ប្រភេទបំប្លែងថ្មី Delta ឆ្លងលើពលរដ្ឋចំនួន១៧នាក់ នៅទន្ទឹម នឹងសេចក្តីរាយការណ៍រកឃើញការឆ្លងថ្មីនៃវីរុសកូវីដ១៩ធម្មតាចំនួន៤៩នាក់រយៈពេល២៤ម៉ោងចុងក្រោយនេះ។ ខេត្តកំពង់មានអ្នកស្លាប់ ៤នាក់ ថែមទៀតនៅថ្ងៃនេះ ។

សេចក្តីរាយការណ៍បញ្ជាក់ថាការរកឃើញវីរុសបំប្លែងថ្មី Delta ទាំង១៧ នាក់នោះ បានកើតលើពលរដ្ឋក្នុងស្រុកស្ទឹងសែន១៥នាក់ និងនៅស្រុកតាំងគោក២នាក់។ ចំណែក ការឆ្លងវិរុសកូវីដ១៩ថ្មីធម្មតាចំនួន៤៩នាក់នោះវិញ បានកើតឡើងលើពលរដ្ឋនៅក្នុង ក្រុងស្ទឹងសែន ចំនួន៧នាក់, ស្រុកសន្ទុក ៤នាក់, ស្រុកបារាយណ៍ ២៣នាក់, ស្រុកកំពង់ស្វាយ៤នាក់, ស្រុកស្ទោង ៥នាក់, ស្រុកប្រាសាទបល្ល័ង្គ ម្នាក់, ស្រុកប្រាសាទសំបូរ ២នាក់ និងបានឆ្លងលើអ្នកដំណើរមកពីខេត្តបាត់ដំបង ម្នាក់ និងខេត្តកំពងចាម ២នាក់ ។

ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន ២ពាន់ ៩១៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១ពាន់ ៩១៤នាក់ និងមានអ្នកស្លាប់បានកើនដល់ ចំនួន ៨៩នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner