ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៦០នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំងបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦០នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ។ នេះជាតួលេខឆ្លងកើនជាងពីម្សិលមិញចំនួន ៤៥នាក់។

យោងតាមរដ្ឋបាលខេត្តអ្នកឆ្លង ថ្មីនៅ ក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះ គឺជាពលរដ្ឋមានទីលំនៅក្នុងក្រុងកំពង់ឆ្នាំង៦នាក់ ,ស្រុកំពង់ត្រឡាច៣នាក់, ស្រុកកំពង់លែង៣៣នាក់ , ស្រុកជលគីរី២នាក់, ស្រុកបរិបូណ៍៣នាក់ និងស្រុករលៀប្អៀរ១៣នាក់។ ខេត្តកំពង់ ឆ្នាំងគិតរហូតមក ទល់នឹង បច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២ពាន់៤៤៩នាក់ ,មានអ្នកជាសះស្បើយ ចំនួន ២ពាន់៣នាក់ និង មានអ្នកស្លាប់ មានចំនួន ៦៣នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner