ខេត្តកំពង់ចាម ឆ្លងថ្មី១៥នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៥នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ៥១នាក់ប៉ុន្តែតួលេខស្លា​ប់កើនឡើងម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង២៥នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៦នាក់, ស្រុកបាធាយម្នាក់, ស្រុកស្ទឹង ត្រង់៤នាក់, ស្រុកព្រៃឈរ៣នាក់ និងមកពីខេត្តកំពង់ធំម្នាក់។  ចំណែកអ្នកស្លាប់ទាំង២នាក់រួមមាន ស្ត្រី អាយុ៨៦ ឆ្នាំ នៅ ស្រុកកោះសូទិន និងស្ត្រីអាយុ៨៣ឆ្នាំនៃស្រុកចំការលើ។  

ខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ មាន ករណីឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៦៥៩ករណី ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់៩២៤នាក់ និងចំនួនអ្នកស្លាប់ បានកើនដល់១១១នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner