ឯកឧត្តម អ៊ុក រ៉ាប៊ុន ឧបត្ថម្ភអង្ករចំនួន១៨តោន ជូនរដ្ឋបាលស្រុកសាមគ្គីមានជ័យ

អង្ករចំនួន ១៨ តោន របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុករ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ឆ្នាំង ត្រូវបានឯកឧត្តម ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នាំយកទៅផ្តល់ជូនរដ្ឋបាលស្រុកសាមគ្គីមានជ័យនៅព្រឹកថ្ងៃទី១៧ខែសីហា ឆ្នាំ២០២១។

ឯកឧត្តម ស៊ុនសុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា ថ្ងៃនេះរដ្ឋបាលស្រុកបានទទួលអង្ករចំនួន១៨តោនជាអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ដែលត្រូវផ្ដល់ជូនររដ្ឋបាលឃុំក្នុងមួយឃុំ២តោនដើម្បីត្រៀមទុកឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រកំពុងធ្វើចត្តាឡីស័កនិងប្រជាពលរដ្ឋរងគ្រោដោយគ្រោះថ្នាក់ផ្សេងៗ នៅតាមមូលដ្ឋាន ។

សូមបញ្ជាក់ថា ស្រុកសាមគ្គីមានជ័យមាន៩ឃុំ និងមានភូមិចំនួន ៩០ ភូមិ។ ក្នុងពេលនេះ ស្រុកមានមណ្ឌលចត្តាឡីស័កចំនួន៤កន្លែង និងបច្ចុប្បន្នកំពុងត្រៀមបន្ទប់ចំនួន ២៩បន្ទប់បន្ថែមទៀតនៅក្នុងសាលារៀន ដើម្បីទុកដាក់ប្រជាពលរដ្ឋ ដែលត្រូវធ្វើចត្តាឡីស័កដោយ ឡែក។ មកដល់ថ្ងៃនេះស្រុកមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២៥៣នាក់ និងបានស្លាប់ចំនួន៧ នាក់៕
សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner