អភិបាលស្រុកបីនៅខេត្តបន្ទាយមានជ័យ បានប្រកាសចូលកាន់តំណែង

អភិបាល និងអភិបាលរងស្រុកចំនួន៣ រួមមានស្រុកម៉ាឡៃ អូរជ្រៅនិងភ្នំស្រុករបស់ខេត្តបន្ទាយមានជ័យ បានប្រកាសចូលកាន់តំណែង ថ្ងៃទី១៦ និងថ្ងៃទី១៧ខែសីហា ឆ្នាំ២០២១។ លោក ស្វាយ ជា ពីអភិបាលស្តីទីបានប្រកាសឡើងជាអភិបាលស្រុកម៉ាឡៃ និងប្រកាសលោក សុខ ពេញណន ជាអភិបាលរងស្រុកម៉ាឡៃ។

លោកយឹម សំណាង ពីអភិបាលស្រុកភ្នំស្រុក ផ្ទេរទៅជាអភិបាលស្រុកអូរជ្រៅ ជំនួសលោកលី សុវណ្ណារឹទ្ធិ ដែលឡើងជាអភិបាលរងខេត្ត ។ និងលោកជូ បុត្រ ពីអភិបាលរងឡើងជាអភិបាលស្រុកភ្នំស្រុកនិងលោកសារាយ ពេត អតីតអភិបាលរងស្រុកស្វាយចេក -មន្ត្រីសាលាខេត្ត ទៅជាអភិបាលរងស្រុកភ្នំស្រុក ។ លោក អភិបាលស្រុកទាំង៣ ដែលទើបទទួលបានការតែងតាំងថ្មី បានប្តេជ្ញាចិត្តដូចតទៅ៖ ប្តេជ្ញា អនុវត្តឱ្យបានល្អប្រសើរ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល រឹតចំណងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អមិនបង្ករភាពអសកម្មផ្សេងៗ ខិតខំថែរក្សា ការពារ និងពង្រឹងពង្រីកស្មារតីសាមគ្គីភាព ផ្ទៃក្នុងដើម្បីផ្សារភ្ជាប់កិច្ចអភិវឌ្ឍន៍មូលដ្ឋានតាមគោល ការណ៍របស់រាជរដ្ឋាភិបាល។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានណែនាំដល់មន្ត្រីរាជការរដ្ឋបាលស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តផែនការដែលថ្នាក់ដឹនាំបានដាក់ចុះនិងធ្វើការផ្សព្វផ្សាយពីវិធានការ «៣កុំ, ៣ការពារ» របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងវិធានការនានា របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពិសេសមេរោគបម្លែងថ្មី៕ដោយ៖ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner