យោធាអាមេរិកជម្លៀសមនុស្សប្រមាណ១,១០០នាក់ទៀត ដែលសរុបជាង៣,២០០នាក់ហើយចេញពីអាហ្វហ្គានីស្ថាន

អាមេរិក៖ មន្រ្តីសេតវិមានបាននិយាយថា យោធាអាមេរិកបានជម្លៀសប្រជាជនខ្លួនជាង១,១០០នាក់បន្ថែមទៀត ដែលជាអ្នករស់នៅអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក និងក្រុមគ្រួសាររបស់ពួកគេចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។

មន្ត្រីសេតវិមានដែលសុំមិនបញ្ចេញឈ្មោះរូបនោះបាននិយាយថា នៅថ្ងៃនេះ យន្តហោះរបស់អាមេរិកបានជម្លៀសមនុស្ស១,១០០នាក់ ក្នុងនោះគឺពលរដ្ឋអាមេរិកដែលស្នាក់នៅអចិន្ត្រៃយ៍ និងក្រុមគ្រួសារពួកគេ តាមរយៈជើងហោះហើរសរុបចំនួន ១៣ជើងចេញពីអាហ្វហ្គានីស្ថាន… យើងសង្ឃឹមថា ចំនួននឹងមានការកើតឡើងបន្ថែមទៀត។ មន្ត្រីដដែលនេះបន្ថែមថា មនុស្សសរុបជាង៣,២០០នាក់ហើយត្រូវបានអាមេរិកជម្លៀសចេញពីទឹកដីអាហ្វហ្គានីស្ថានដោយសុវត្ថិភាព  ក្នុងនោះរួមមានទាំងកងកម្លាំងយោធាអាមេរិកផង និងមនុស្សជិត២,០០០នាក់ ក្នុងចំណោមនោះ គឺជាជនជាតិអាហ្វហ្គានីស្ថាន ដែលបានទទួលសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។

រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ព្រមទាំងបណ្តាប្រទេសអាស៊ីមួយចំនួនទៀតនៅតែបន្តជម្លៀសជនជាតិរបស់ខ្លួន ចេញពីអាហ្វហ្គានីស្ថាន ក្រោយក្រុមតាលីបង់បានចូលគ្រប់គ្រងប្រទេសនេះទាំងស្រុងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ៕ ប្រភព៖ AFP

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner