ក្រុមតាលីបង់ចង់មានទំនាក់ទំនងដោយសន្តិភាពជាមួយបណ្តាប្រទេសដទៃ ហើយសន្យាថា នឹងផ្ដល់សន្តិភាព និងគោរពសិទ្ធិស្ត្រី

កាប៊ុល ក្រុមតាលីបង់អាហ្វហ្កានីស្ថាននិយាយថា ពួកគេចង់មានទំនាក់ទំនងប្រកបដោយសន្តិភាពជាមួយបណ្ដាប្រទេសដទៃ ហើយសន្យាថា នឹងគោរពសិទ្ធិស្រ្តីក្នុងក្របខណ្ឌច្បាប់អ៊ីស្លាម ខណៈដែលពួកគេរៀបចំសន្និសិទសារព័ត៌មានខ្លីមួយលើកដំបូងរបស់ខ្លួន ចាប់តាំងពីពួកគេឡើងកាន់អំណាចសាជាថ្មីនៅអាហ្វហ្កានីស្ថាន។

នាឱកាសនោះ អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ូលឡោះ មូចាហ៊ីដ បាននិយាយថា ដោយសារតែជំនាញ និងទេពកោសល្យរបស់ពួកគេ យើងមិនចង់ឱ្យពួកគេចាកចេញពីប្រទេសឡើយ ហើយចង់ឱ្យពួកគេជួយបម្រើជាតិរបស់ពួកគេ

ទន្ទឹមនេះ លោកក៏បានសន្យាដែរថា ស្ត្រីអាហ្វហ្គានីស្ថាននឹងត្រូវបានអនុញ្ញាតឱ្យធ្វើការ និងចូលសាលារៀន ព្រមទាំងមានតួនាទីយ៉ាងសកម្មក្នុងសង្គម ប៉ុន្តែត្រូវស្ថិតនៅក្រោមក្របខណ្ឌច្បាប់អ៊ីស្លាម។ អ្នកនាំពាក្យក្រុមតាលីបង់រូបនេះបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលថ្មីមួយរបស់ក្រុមតាលីបង់នឹងត្រូវប្រកាសបង្កើតឡើងក្នុងពេលឆាប់ៗនេះ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner