ក្រសួងប្រៃសណីយ៍បើក កិច្ចប្រជុំស្តីពី “បញ្ហាប្រឈម និងឱកាសក្នុងការវិនិយោគលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា”

រាជធានីភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កាលពី ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពី “បញ្ហាប្រឈម និងឱកាស ក្នុងការវិនិយោគលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា”។

ពិធីនេះដែរមានការចូលរួមពី វិនិយោគិន (Angel Investor)  ក្រុមហ៊ុនវិនិយោគទុន (Venture Capital) មូលធនឯកជន (Private Equity), ធនាគារវិនិយោគ (Investment Banks) និងទុនវិនិយោគមូលនិធិ (Seed Funding Organization) ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា និងតំបន់។

ក្នុងកិច្ចពិភាក្សានេះដែរមានគោលបំណងសំខាន់ចំនួនបី គឺ ទី១. ស្វែងយល់ពីបច្ចុប្បន្នភាពនៃការវិនិយោគលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា និងតំបន់ ទី២. ពង្រឹងទំនាក់ទំនងនិងទំនុកចិត្តជាមួយបណ្តាញវិនិយោគិនក្នុងស្រុក និងតំបន់, និង ទី៣. ពិភាក្សាអំពីបញ្ហាប្រឈម និងឱកាស ក្នុងការវិនិយោគលើធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា ជាមួយ ទេវវិនិយោគិន (Angel Investor) និងក្រុមហ៊ុនវិនិយោគទុនជាតិ និងអន្តរជាតិ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner