ក្រុមហ៊ុនហ្វេសប៊ុកបញ្ជាក់ថា ខ្លួននឹងបន្តហាមឃាត់មាតិកាទាក់ទងនឹងក្រុមតាលីបង់ពីវេទិការបស់ខ្លួន ក្រោមហេតុផលថាក្រុមសកម្មប្រយុទ្ធនេះ ជាអង្គការភេរវកម្ម

អត្ថបទដោយ៖
AMS OneMinute

ក្រុមហ៊ុនហ្វេសប៊ុកបញ្ជាក់ថា ខ្លួននឹងបន្តហាមឃាត់មាតិកាទាក់ទងនឹងក្រុមតាលីបង់ពីវេទិការបស់ខ្លួន ក្រោមហេតុផលថាក្រុមសកម្មប្រយុទ្ធនេះ ជាអង្គការភេរវកម្ម។ នេះបើតាម BBC ថ្ងៃទី១៧ សីហា

ការកាន់កាប់អាហ្វហ្កានីស្ថានបានយ៉ាងឆាប់រហ័ស បង្កើតបញ្ហាប្រឈមថ្មីទាក់ទងនឹងមាតិកាលើបណ្ដាញសង្គម។ ហ្វេសប៊ុកនឹងចាត់ចែងក្រុមអ្នកជំនាញអាហ្វហ្កានីស្ថានដែលចេះភាសា និងមានចំណេះដឹងអំពីបរិបទក្នុងស្រុក ដើម្បីត្រួតពិនិត្យមាតិកាដែលពាក់ព័ន្ធនឹងក្រុមនេះ។

ក្រុមហ៊ុននេះក៏បាននិយាយថា ខ្លួនមិនធ្វើការសម្រេចចិត្តអំពីការទទួលស្គាល់រដ្ឋាភិបាលជាតិទេ ប៉ុន្តែធ្វើតាម “សិទ្ធិអំណាចរបស់សហគមន៍អន្តរជាតិ” និងអនុវត្តគោលនយោបាយនេះចំពោះគ្រប់វេទិការបស់ខ្លួន រួមទាំង Instagram និង WhatsApp ផងដែរ។

ប្រភព៖ BBC

ads banner