អ៊ីស្រាអែលកំពុងព្រួយបារម្ភរលកទីបួននៃជំងឺកូវីដ១៩

តាំង​ពី​ចុង​ឆ្នាំ​មុន​ អ៊ីស្រាអែល​បាន​ក្លាយ​ជា​មន្ទីរ​ពិសោធន៍​សម្រាប់​ពិភព​លោក​ដើម្បី​តាមដាន​ពី​ប្រសិទ្ធិភាពនៃ​ការចាក់​វ៉ាក់សាំង។ បន្ទាប់​ពី​ទទួល​បាន​ ការ​ផ្គត់​ផ្គង់​ វ៉ាក់សាំង​ យ៉ាង​ច្រើន​និង​រហ័ស​ពី ក្រុមហ៊ុន​BioNTech/Pfizer ​ជា​ថ្នូរ​នឹង​ការ​ចែក​រំលែក​ទិន្នន័យ​ស្តី​ពី​ផល​ប៉ះ​ពាល់​របស់​ វ៉ាក់​សាំង​ លើ​សុខភាព​ ប្រជាជន។​ អ៊ីស្រាអែល​គឺ​ជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ បើក​ដំណើរ​ការ​សេដ្ឋកិច្ច​ទាំង​មូល​ឡើង​វិញ​បន្ទាប់​ពី​ការ​វាយ​លុក​ពី​ជំងឺ​កូវីដ១៩​។ ​ឥឡូវ​នេះ​អ៊ីស្រាអែល​ ជា​ ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ការ​ចាក់​វ៉ាក់​សាំង​ ដល់​ប្រជា​ជនច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក​  ដែល​បាន​ចាក់​ជូន ប្រមាណ​ ៧០% ​នៃ​ប្រជាជន​សរុប​។ ហើយ​បច្ចុប្បន្ន​នេះ​អ៊ីស្រាអែល​ ក៏​ ស្ថិត​ក្នុង​ចំណោម​ប្រទេសដំបូង​ៗ​ដែល​ជួប​ប្រទះ​រលក​ទីបួន​នៃ​ការ​ឆ្លង​មេរោគ​នេះ​ ផង​ដែរ​។

ការ​ឆ្លង​ថ្មី​ៗ​នៅ​អ៊ីស្រាអែល​ បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ ក្នុង​រយៈពេល​ប្រាំ​មួយ​ខែ​ចុងក្រោយ​នេះ ​ដោយ​មាន​ការ​បង្ហាញ​សញ្ញា​ថា​មាន​ការ​ការពារ​ប្រឆាំង​នឹង​ មេរោគ​  បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំងចំពោះ​មនុស្ស​ចាស់​ដែល​បាន​ចាក់​វ៉ាក់សាំង​ នៅ​ដើម​ឆ្នាំ​នេះ។​ ទិន្នន័យ​នេះ​ បាន​បង្ហាញ​ថា​៖ ពី​ ៦​ ទៅ​ ៨​ ខែ​បន្ទាប់​ពី​ការ​ចាក់​វ៉ាក់​សាំង​ លើក​ទីពីរ​ ភាព​ស៊ាំ​បាន​ចាប់​ផ្តើម​ថយ​ចុះ​។

 នា​ពេល​ថ្មីៗ​នេះ​ ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ថា​ចំពោះ​មនុស្ស​ដែល​មាន​អាយុ​លើស​ពី ៦៥ ឆ្នាំ​ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​លើក​ទី ២​ នៅ​ខែ​មករា​ ការ​ការពា​រប្រឆាំង​នឹង​ វ៉ារ្យ៉ង់​ ដែលតា ​គឺ​មាន​ត្រឹម​តែ ​៥៥ ភាគរយ​តែប៉ុណ្ណោះ​។

រដ្ឋាភិបាល​ ក៏​បាន​ប៉ាន់​ប្រមាណ​នា​ពេល​ថ្មីៗ​នេះ​ ថា ​ប្រសិទ្ធភាព​វ៉ាក់សាំង​ក្នុង​ការ​បញ្ឈប់​ការឆ្លងថ្មី​ក្នុង​ចំណោម​មនុស្ស​ដែល​ ទទួល ​បាន​ការ​ចាក់​លើក​ទី ២​ នៅ​ក្នុង​ខែ​មករា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។

នៅ​សហរដ្ឋ​អាមេរិក ​ខណះ​ដែល​វ៉រ្យ៉ង់​ដែលតា​ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ កាល​ពី​ខែ​មុន​ រដ្ឋ​បាលលោក​បៃដិន​ បាន​សំរេច​ផ្តល់​អនុសាសន៍​ឱ្យ​មាន​ការ​ចាក់​វ៉ាក់សាំង​ ដូសទី​ ៣​ នៅ ​៨ ខែ​ បន្ទាប់​ពីការ​ចាក់​លើក​ទីពីរ​ ក្រោយ​សង្កេត​មើល​ទិន្នន័យ​ប្រសិទ្ធភា​ពវ៉ាក់សាំង​ ពី​អ៊ីស្រាអែល។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner