ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិក លីគអាជីពលើកដំបូង នៅកម្ពុជា MPL KH រដូវកាលទី១ រកឃើញក្រុម៤ហើយ

ជើងឯក MPL KH Season 1 ដែលជាព្រឹត្តិការណ៍ប្រកួតកីឡាកីឡាអេឡិចត្រូនិក លីគអាជីពលំដាប់អន្តរជាតិ លើវិញ្ញាសា Mobile Legends: Bang Bang លើកដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជាបានរកឃើញក្រុមខ្លាំង៤ចេញពីវគ្គជម្រុះឈានឡើងទៅកាន់វគ្គ Regular ហើយ ។
MPL KH រដូវកាលទី១ ដែលបានរួមចំណែកយ៉ាងសំខាន់ជួយអភិវឌ្ឍ និងជំរុញវិស័យកីឡាអេឡិចត្រូនិក ឈានដល់កម្រិតស្តង់ដារអន្តរជាតិនេះ រៀបចំដោយក្រុមហ៊ុន Moonton ដែលជាស្ថាបនិកវិញ្ញាសា Mobile Legends: Bang Bang ។


តាមការបញ្ជាក់ពីគណៈម្មការក្រុមខ្លាំងទាំង៤ ដែលឆ្លងវគ្គជម្រុះជៅគជ័យ មានក្រុម DG Quantum, FENNEC Esport, Notorious Angels និងក្រុម ABCDEF ។ ដើម្បីឈានវគ្គ Regular ជាមួយក្រុមកំពូលខ្លាំង៤ ដែលជារៀមច្បង និងមានបទពិសោធច្រើនទាំងការប្រកួតក្នុងស្រុក និងអន្តរជាតិគឺ Impunity KH, SeeYouSoon, NewBlood និង Burn Gaming ។ ដូច្នេះនៅវគ្គ Regular នេះមានក្រុមខ្លាំងឈានមុខចំនួន៨ ដែលត្រូវប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លាបំផុត ។ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រស្វែងរកក្រុមគ្រងជើងឯក MPL KH រដូវកាលទី១នេះ តំណាងឲ្យកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិ M3 World Championship ចុងឆ្នាំនេះ ។


សូមបញ្ជាក់ថា ព្រឹត្តិការណ៍អស្ចារ្យមិនធ្លាប់មាននេះ បានបើកដំណើរការចុះឈ្មោះជាផ្លូវការកាលពីថ្ងៃ២៩ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ដោយក្រុមកីឡាអេឡិចត្រូនិកកម្ពុជា បានចុះឈ្មោះចូលរួមប្រកួត ជម្រុះរហូតដល់៦៣៦ក្រុម ។ ការប្រកួតលីគអាជីពលំដាប់អន្តរជាតិ លើវិញ្ញាសា Mobile Legends: Bang Bang នាំមកជូនដោយ MOONTON Games, Smart Axiata និងម្ចាស់ឧបត្ថម្ភ Sting និង NCX Honda ការប្រកួតវិលជុំសន្សំពិន្ទុលក្ខណៈលីគអាជីព នឹងចាប់ដំណើរការពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner