មនុស្សស្លាប់ដោយសាគ្រោះធម្មជាតិរញ្ជួយដី នៅប្រទេសហៃទី បានកើកឡើងដល់ ២ម៉ឺន១៨៩នាក់

គិតមកត្រឹមរសៀលថ្ងៃប្រហស្បតិ៏ ទី១៩ ខែសីហ ឆ្នាំ២០២១នេះ មនុស្សស្លាប់ដោយសាគ្រោះធម្មជាតិរញ្ជួយដី នៅប្រទេសហៃទី បានកើកឡើងដល់ ២ម៉ឺន ១៨៩នាក់ និងជាង១២ម៉ឺននាក់ទៀត បានរងរបួស ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ រហូតដល់ ៧,២រុិទ័រដែលបានវាយប្រហារនាភាគនារតី នៃប្រទេសហៃទី កាលពីថ្ងៃសៅរ៏ ទី ១៤ ខែសីហា សប្តាហ៏មុន។ នេះចាការចេញផ្សាយរបស់ទីភ្ងាក់ងារព័ត៌មានចិន សុិនហួ ដែលបានដកស្រង់របាយការណ៏ ចេញផ្សាយដោយទីភ្ងាក់ងារការពារសុ៏វិល(CPA)នៃប្រទេសហៃទី នារសៀលថ្ងៃព្រហស្បតិ ទី១៩ ខែសីហានេះ។

គិតមកត្រឹមពេលនេះ ការជីកកកាយនៅតាមគំនរបាក់បែកនៃអាគារនានា នៅតែបន្តដើម្បីរុករកមនុស្សបាត់ខ្លួន។ នេះជាគ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុតមួយទៀត ដែលបានធ្វើឲ្យអាគារសាធារណៈ ក៍ដូចជាលមនៅដ្ឋានរបស់ប្រជាជនហៃទី បានរងនៅការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត និងបានធ្វើឲ្យបណ្តាញទ្រទ្រង់មន្ទីរពេទ្យ ប្រទេសដីកោះមួយនេះរងនៅកាលដួលរលំផងដែរ។

កាលពីថ្ងៃពុធ ទី១១ ខែសីហាកន្លងទៅនេះអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ(UN)លោក អាន់តូនីញ៉ូ ហ្គូទែស បានប្តេជ្ញាជួយសង្គ្រោះប្រទេសហៃទី ក្នុងគ្រាដ៏លំបាកវេទនាបំផុតនេះ។ ដិយលោកបានថ្លែងយ៉ាងដូច្នេះថា” ខ្ញុំមានសារមួយជូនដល់ប្រចាជនហៃទី នោះគឺអ្នកមិនឯកោឡើយ យើងនឹងឈរជសមួយអ្នក និងគាំទ្រអ្នកគ្រប់ជំហាន ដើម្បីដើរចេញពីវិបត្តមួយនេះ”។

គួររមលឹកផងដែលថា ប្រទេសហៃទី ធ្លាប់បានទទួលរងគ្រោះរញ្ចួយដីកម្រិតធ្ងន់៧,០រុិទ័រកាលពីខែមតរា ឆ្នាំ២០១០ ដែលបានសម្លាប់ប្រជាជនហៃទី រហូតដល់ជាង ២០ម៉ឺននាក់ដែលពិភពលោកទាំងមូល នៅចងចាំបានមិនទាន់ភ្លេច ដែលពិតជាសោកនាកម្មដ៍ធំធេងបង្កឡើងដោយគ្រោះធម្មជាតិ ទៅលើប្រទេស ក្រីក្រមួយនេះ ដែលមានប្រជាចនរស់នៅប្រមាណជាជាង ១០លាននាក់។!

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner