ខ្មែរប៊ែវើរីជីស ពង្រឹងការអនុវត្តគោលការណ៍ «សុវត្ថិភាព សុខភាព និងបរិស្ថាន»ប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស ប្តេជ្ញាអនុវត្តគោលការណ៍ «សុវត្ថិភាព សុខភាព និងបរិស្ថាន» ដោយសម្រេចបាននូវសុវត្ថិភាព និងគ្រោះថ្នាក់សូន្យ របស់បុគ្គលិកអំឡុងពេលធ្វើការ តាំងពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន។ សុវត្ថិភាពគឺជាគុណតម្លៃសំខាន់របស់ក្រុមហ៊ុន ដូច្នេះហើយ គោលការណ៍ «សុវត្ថិភាព សុខភាព និងបរិស្ថាន» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រូវបានបង្កើតឡើង ដើម្បីផ្តល់អាទិភាពក្នុងការអភិវឌ្ឍ និងរក្សាបរិយាកាសការងារប្រកបដោយ សុវត្ថិភាពនិងសុខភាពដល់បុគ្គលិក ក្នុងការបំពេញការងាររបស់ពួក គេប្រកបដោយផលិតភាពខ្ពស់។ ដើម្បីពង្រឹងការអនុលោមតាមច្បាប់ និងបទបញ្ជាសុវត្ថិភាព ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្សព្វផ្សាយជាបន្តបន្ទាប់នូវវប្បធម៌សុវត្ថិភាព និងបណ្តុះផ្នត់គំនិតសុវត្ថិភាពដល់បុគ្គលិកនិងភាគីពាក់ព័ន្ធទាំងអស់ តាមរយៈ ការបណ្តុះបណ្តាលផ្នែកសុវត្ថិភាព និងការរៀបចំសកម្មភាពផ្សព្វផ្សាយ លើកទឹកចិត្តបុគ្គលិកឱ្យចូលរួមចំណែកក្នុងសុវត្ថិភាពការងារ ព្រមទាំងចាត់វិធានការចាំបាច់ផ្សេងៗទាំងអស់ដូចមានចែងក្នុងសៀវភៅណែនាំសុវត្ថិភាព។
បន្ថែមពីនេះ ក្នុងឆមាសទី១ ក្នុងឆ្នាំ២០២១ ខ្មែរ ប៊ែវើរីជីស ក៏បានសម្រេចលើសកម្មភាពជាច្រើនរួមមាន យុទ្ធនាការអនុវត្តសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ គោលការណ៍អនុវត្តសង្គ្រោះជីវិត ការហ្វឹកហាត់នៅពេលមានគ្រោះថ្នាក់ ការផ្សព្វផ្សាយក្រើនរំលឹកពីការការពារសុវត្ថិភាពដល់បុគ្គលិក និងការបន្តសកម្មភាពអនុវត្តលើគោលការណ៍ «សុវត្ថិភាព សុខភាព និងបរិស្ថាន» របស់យុទ្ធសាស្ត្រ TPM ដើម្បីដណ្តើមពានរង្វាន់ Bronze Award 2021 ៕ ដោយ / គ្រី សម្បត្តិ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner