សម្តេចតេជោណែនាំមន្ត្រីក្រោមបង្គាប់រកទីផ្សារផ្លែមៀន សម្រាប់កសិករ (Video Inside)

សម្ដេចតេជោហ៊ុនសែន បានមានប្រសាសន៍បញ្ជាក់ជុំវិញការទិញផ្លែមៀនពីកសិករក្រីក្រដែលមិនអាចរកទី ផ្សារលក់កសិផលរបស់ខ្លួនបាន ក្នុងស្ថានភាពដែលកំពុងជួបលំបាកដោយសារជម្ងឺកូវីដ១៩។

សម្តេចតេជោហ៊ុន សែនកាលពីថ្ងៃទី១៨សីហា នៅជាមួយគ្នានេះបានសរសេរក្នុងហ្វេសប៊ុកណែនាំក្រសួងកសិកម្ម, ក្រសួងពាណិជ្ជ កម្ម និងអភិបាល ខេត្តចំនួន២គឺខេត្តបាត់ ដំបងនិងខេត្តប៉ៃលិន ត្រូវខិតខំដោះស្រាយរកទីផ្សារផ្លែមៀនជូន កសិ ករ។ ប្រសាសន៍របស់សម្តេចបានធ្វើឡើង នៅទន្ទឹមនឹងការចេញបញ្ជាឲ្យនាយឧត្តម សេនីយ៍ ហ៊ីងប៊ុនហៀង ធ្វើ ការប្រមូលទិញផ្លែមៀនពីកសិករក្រីក្រដើម្បីការជួយដោះទាល់កសិករកុំឲ្យប្រឈមការខាតបង់ខ្លាំងក្លាពេក។

សម្តេចបានប្រាប់អភិបាលខេត្តបាត់ដំបង លោកងួនរតនៈ, ប្រាប់សរសេរអភិបាលខេត្តប៉ៃលិនលោកស្រី បាន ស្រីមុំ និងលោកឧត្តមសេនីយ៍ហ៊ីងប៊ុងហៀងថា ពាក្យថា «ទិញពីកសិករ គឺសម្តៅដល់កសិករក្រីក្រដែលដាំមៀន ដោយ ផ្ទាល់»។ សម្តេចបញ្ជាក់ថាចំពោះចំការមៀនរបស់មន្ត្រីនោះវិញ ទាំងស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ ឬចំការ មៀនរបស់ឧកញ៉ាឬអ្នកជំនួញដែលដាំនោះ ត្រូវរកទីផ្សារដោយខ្លួនឯង។

សម្តេចបញ្ជាក់ថាសម្ដេច អាច បញ្ចាំ ផ្ទះយកលុយទៅទិញមៀនពីកសិករដែលកំពុងជួបការលំបាក តែសម្ដេចពុំមានលទ្ធភាពជួយដល់ម្ចាស់ដី ដែល មានចំការមៀនច្រើននោះទេ។ សម្តេចបានថ្លែងថាចំណែកផ្លែ មៀនដែលសម្តេចបានប្រមូលទិញពីកសិករ ដែល មិនអាចរកទីផ្សារលក់បាននាពេលនេះ គឺសម្ដេចនឹងយកទៅ ចែកជូនកងទ័ព, នគរបាល, កងរាជអាវុធ ហត្ថ, គ្រូពេទ្យ, អ្នកជំងឺ ដែលកំពុងធ្វើចត្តាឡីស័ក សម្រាប់ទទួលទាន ដោយមិនគិតថ្លៃ។

សម្ដេចតេជោបាន បញ្ជាក់ថា នោះជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រ ខាតបង់ធ្ងន់ធ្ងរពេក, ហើយសម្ដេចក៏ មិនប្រើថវិ កាជាតិដើម្បីទិញផ្លែមៀននោះដែរ។ សម្តេចបានដាស់តឿនថាជាដំណោះសម្រាប់រយៈពេលខាងមុខ គឺក្រសួង កសិកម្ម, ក្រសួងពាណិជ្ជកម្ម, អភិបាលខេត្តបាត់ដំបង និង អភិ បាលខេត្តប៉ៃលិនត្រូវខិតខំដោះស្រាយ រកទីផ្សារ ជូនកសិករ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner