ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញផ្លែមៀន១ពាន់តោន ពីកសិករ (Video Inside)

ឧកញ៉ាឡេង ណាវ៉ាត្រា បានប្រកាសជួយទិញផ្លែមៀន១ពាន់តោនពីប្រជាពលរដ្ឋនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីការជួយរួមចំណែកនូវភាពលំបាករបស់កសិករដែលមិនអាចរកទីផ្សារបាន។ ឧកញ៉ាឡេង ណាវ៉ាត្រា បានសរសេរនៅក្នុងបណ្តាញសង្គមនៅថ្ងៃទី១៩សីហានេះថា ការលំបាករបស់ប្រជាកសិករ, ការលំបាករបស់ រាជរដ្ឋាភិបាល ក៏ដូចជាការលំបាករបស់លោកដែរ។

លោកបានថ្លែងថាលោកមានចំណូល និងមានជីវភាពល្អ ក៏ដោយសារតែប្រជាកសិករនិងរាជរដ្ឋាភិបាលដែរ, ដូច្នេះហើយអ្វីដែលអាចជួយបាន គឺការជួយទិញផ្លែមៀន ចំនួន១ពាន់តោន សម្រាប់ដាក់ក្នុងផ្សារកសិផលឡេងណាវ៉ាត្រា ដោយលក់ក្នុងតម្លៃខាតដើម។ ប៉ុន្តែទោះជា យ៉ាងណាក្តី លោកឧកញ៉ាឡេង ណាវ៉ាត្រា បានបញ្ជាក់ថា លោកទិញផ្លែមៀននេះ តែពីកសិករ ដែលដាំក្នុង លក្ខណៈគ្រួសារតែប៉ុណ្ណោះ និងលោកមិនទិញផ្លែមៀននោះពីក្រុមហ៊ុននិងកសិដ្ឋានធំៗនោះទេ។

លោកឧកញ៉ាឡេង ណាវ៉ាត្រា នៅបានអំពាវនាវឲ្យអតិថិជនជួយទិញផ្លែមៀននោះក្នុង១គ្រួសារ៥គីឡូក្រាម ដោយលោកលក់ចេញក្នុងតម្លៃតែ១ពាន់៩០០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ។ គួរបញ្ជាក់ថា តម្លៃផ្លែមៀនប៉ៃលិន នៅលើទីផ្សារលក់រាយបច្ចុប្បន្ន ត្រូវបានគេលក់ក្នុងតម្លៃពី៤ពាន់ទៅ៥ពាន់រៀលក្នុង១គីឡូក្រាម។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner