មេដឹកនាំរុស្ស៊ី បារាំង និងអ៊ីតាលីធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទស្តីពីស្ថានភាពនៅអាហ្វហ្គានីស្ថាន

អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន បានធ្វើកិច្ចពិភាក្សាជាមួយសមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និងនាយករដ្ឋមន្ត្រីអ៊ីតាលីលោក ម៉ារីយ៉ូ ត្រាកហ្គី តាមរយៈប្រព័ន្ធទូរស័ព្ទរៀងៗខ្លួននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីជជែកអំពីស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោក ពូទីននិងលោក ម៉ាក្រុង បានកត់សម្គាល់ពីសារៈសំខាន់នៃការធានាសុវត្ថិភាពរបស់ជនស៊ីវិល និងដោះស្រាយបញ្ហាប្រឈមផ្នែកមនុស្សធម៌។

បន្ថែមលើនេះ មេដឹកនាំប្រទេសទាំងពីរក៏បានបង្ហាញនូវឆន្ទៈជួយបង្កើតសន្តិភាព និងស្ថិរភាពនៅអាហ្វហ្គានីស្ថាន តាមរយៈកិច្ចសហប្រតិបត្តិការ រួមទាំងកិច្ចខិតខំប្រឹងប្រែងក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងក្រុមប្រទេស G20 ផងដែរ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner