អភិបាលខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី បូកសរុបលទ្ធផលនៃការផ្តល់សេវារដ្ឋបាល ប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តតាកែវ
អត្ថបទដោយ៖
ធី ដា
តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១នេះ បាន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពី បូកសរុបលទ្ធផលនៃការផ្តល់សេវារដ្ឋបាល ប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តតាកែវ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ូច ភា អភិបាល ខេត្ត ក៏បានណែនាំបន្ថែមទៅដល់មន្រ្តីដែលបម្រេីការងារនៅអង្គភាពច្រកចេញចូលតែ មួយ ត្រូវតែខិតខំបម្រេីសេវាជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាលឿនរហ័ស ដេីម្បីឆ្លេីយតបទៅនឹងតម្រូវការចាំបាច់របស់ពួកគាត់ ពិសេសកុំភ្លេចណែនាំពួកគាត់ចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្ត៣កុំ៣ការពារ ហេីយពេលមកទទួលសេវារដ្ឋបាលត្រូវប្រកាន់ភ្ជាប់អនាម័យ និងរក្សាគន្លាតសុវត្ថិភាពឱ្យបានត្រឹ មត្រូវ៕ដោយ-រ៉ាវុធ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕