ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី២១០នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២១០នាក់ នៅថ្ងៃនេះ ដែលជាតួលេខឆ្លងថយ ចុះចំនួន ១០៤នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងនៅថ្ងៃនេះ ជាករណីឆ្លងលើពលករដែលទើបត្រលប់មកពីប្រទេសថៃចំនួន១១៨នាក់, ឆ្លងនៅក្នុងសហគមន៍ចំនួន៤៧នាក់ និងឆ្លងក្នុងមណ្ឌលកែប្រែគ្រឿងញៀនជីវិតថ្មីភ្នំបាក់នៃក្រុងសិរីសោភ័ណចំនួន៤២នាក់ ។ ការឆ្លងនៅថ្ងៃនេះ កើតឡើងលើពលរដ្ឋនៅក្នុងស្រុកស្វាយចេក, ស្រុកថ្មពួក, ស្រុកមង្គលបុរី, ខេត្តកំពង់ចាម, ក្រុងប៉ោយប៉ែត, ស្រុកអូជ្រៅ, ស្រុកភ្នំស្រុក, ស្រុកព្រះនេត្រព្រះ, ក្រុងសិរីសោភ័ណ និងឆ្លងលើពលរដ្ឋមកពីខេត្តផ្សេងរួមមានខេត្ត បាត់ដំបង, ខេត្តកណ្តាល, ខេត្តកំពង់ចាម, ខេត្តកំពង់ធំ, ខេត្តតាកែវ,ខេត្តកំពត, ខេត្តព្រៃវែង, ខេត្តពោធិ៍សាត់, ខេត្តឧត្តរមានជ័យ, ខេត្តត្បួងឃ្មុំ និងខេត្តសៀមរាប ។ ខេត្តបន្ទាយមានជ័យថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ២៣៤នាក់ ផងដែរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner