ខេត្តសៀមរាប ឆ្លងថ្មី៨៥នាក់ (Video Inside)

ខេត្តសៀមរាបបានរកឃើញការឆ្លងជំងឺកូវីដ-១៩ ចំនួន៨៥នាក់ដែលជាតួលេខឆ្លងថយចុះ២នាក់ប្រៀបធៀប នឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកជីក្រែង៩នាក់, ស្រុក សូទ្រនិគម២៦នាក់,  ក្រុងសៀមរាប២០នាក់, ស្រុកពួក១៦នាក់, ស្រុកអង្គរជុំម្នាក់, ស្រុកប្រាសាទបាគង៤នាក់ និងស្រុកក្រឡាញ់៩នាក់។ 

រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះខេត្ត ក៏បានព្យាបាលសះស្បើយអ្នកជំងឺកូវីដ-១៩ចំនួន១៩៩នាក់ផងដែរ។   ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៦ពាន់៨២៩នាក់, ព្យាបាលជាសះ ស្បើយចំនួន៥ពាន់៤១នាក់និងស្លាប់៧៥នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner