ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៩១នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩១នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលមិញចំនួន ១៩នាក់ បើប្រៀបធៀបនឹងការរកឃើញកាល ពី ម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្តការឆ្លងនៅថ្ងៃនេះ ជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេស ថៃចំនួន៥៥នាក់, ឆ្លងលើពលករដែលកំពុងធ្វើចត្តាឡីស័កចំនួន ៥នាក់ និងជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៣១នាក់ ។ ការឆ្លងនៅក្នុងសហគមន៍ក្នុងខេត្តឧត្តរមានជ័យ នៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងស្រុកបន្ទាយ អំពិលចំនួន៣នាក់, ក្រុងសំរោង ៥នាក់ និង២៤នាក់ ដទៃទៀត គឺជាបុគ្គលិកនៃក្រុមហ៊ុន អូរស្មាច់រីសត ។

ខេត្តឧត្តរមានជ័យ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៦ពាន់ ៩នាក់ ក្នុងនោះមាន អ្នកជាសះស្បើយចំនួន ១ពាន់ ៣៩នាក់ និងមានអ្នកស្លាប់ចំនួន ១០នាក់ ជាដដែល ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner