កូវីដរលកទី៣! មនុស្សស្លាប់នៅថៃ កើនដល់ជិត១ម៉ឺននាក់ហើយ

បន្ទាប់ពីក្រសួងសុខាភិបាលថៃប្រកាស នាព្រឹកថ្ងៃទី២១ សីហានេះ ថាមានមនុស្សប្រមាណ២៦០នាក់ទៀតបានស្លាប់ ព្រោះជំងឺកូវីដ១៩នោះ ធ្វើឲ្យចំនួនមនុស្សស្លាប់ដោយសារជំងឺនេះ ក្នុងប្រទេសបានកើនដល់៩០៨៧នាក់ហើយ។

រីឯ ចំនួនមនុស្សឆ្លងសរុប នៅថៃកើនដល់ប្រមាណ១លាន ៣ម៉ឺននាក់ហើយ ចាប់តាំងពីមានឆ្លងដំបូង កាលពីដើមឆ្នាំ២០២០នោះ។ រលកទី៣ ផ្តើមពីថ្ងៃទី១ មេសាមក បណ្តាលឲ្យស្លាប់និងឆ្លងប្រចាំថ្ងៃ ក្នុងអត្រាដ៏ខ្លាំង។ ក្នុងចំណោមស្លាប់ជិត១ម៉ឺននាក់នេះ គ្រាន់តែរលកទី៣ មាន៨៩៩៣នាក់ហើយ។

ក្នុងចំណោមនេះ ក៏មានអ្នកជំងឺជិត៨២ម៉ឺននាក់បានជាសះស្បើយវិញដែរ៕ ប្រភពពីបាងកកប៉ុស្តិ៍

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner