កសិដ្ឋានបង្កងទួលទន្លេជុំ ជោគជ័យចិញ្ចឹមបង្កងដង្កៀបក្រហមនេះជាលក្ខណធម្មជាតិ

កសិដ្ឋានបង្កងទួលទន្លេជុំ មានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោកតាន់ នរវិន្ទ ម្ចាស់កសិដ្ឋាន បានរៀបរាប់ថាកសិដ្ឋានបង្កងទួលទន្លេជុំ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ លើផ្ទៃដី ១៨ហត និងដំណើរការសាកល្បងចិញ្ចឹមនៅឆ្នាំ២០១៨។ ដោយសារភូមិសាស្ត្រអំណោយផល (ប្រភពផ្គត់ផ្គង់ទឹក និងប្រព័ន្ធធារាសាស្រ្ត) និងមានសក្តានុពលទីផ្សារ លោកសម្រេចចិត្តចុះទុនវិនិយោគជាង ៥០ ០០០ដុល្លារ ធ្វើការចិញ្ចឹមបង្កងដង្កៀបក្រហមនេះជាលក្ខណធម្មជាតិ។

បច្ចុប្បន្នកសិដ្ឋានមានស្រះ និងអាងចិញ្ចឹមដូចខាងក្រោម ៖
• ៦២ អាង សំរាប់ការបង្កាត់ពូជ និងមានស្រះចំនួន ៦០ ស្រះ (ទំហំតូច-ធំ)
• ស្រះបំរុងទឹក (៥០០x៣០ ម៉ែត្រ) និងមានជំរៅ ២.៥០ ម៉ែត្រ។
• ស្រះបន្សុតទឹក (១២០ x៤០ ម៉ែត្រ)
• ស្រះទទួលកាកសំណល់ (១០០x១៥ ម៉ែត្រ) និងមានជំរៅ ៥ ម៉ែត្រ
• មានរៀបចំប្រឡាយបំរុងទឹកជុំវិញកសិដ្ឋាន ប្រវែងជាង ២ គីឡូម៉ែត្រ
• មានបង្កងមេបា ទឹកសាបពូជអូស្ត្រាលី ឬបង្កងដង្កៀបក្រហមចំនួនជាង ៦ មឺនក្បាល
• កសិដ្ឋានមានលទ្ធភាពផលឹតពូជបង្កង ៥-១០ មឺនកូនក្នុងមួយខែ។

បច្ចុប្បន្នកូនបង្កងមានតម្លៃ ៥០០រៀល/ក្បាល និងតម្លៃបង្កងសាច់ចាប់ពី ១២-២៥ ដុល្លារ/គ.ក្រ។

សម្រាប់ថ្ងៃអនាគត កសិដ្ខាននឹងបង្កើនផលិតកម្មកូនឲ្យដល់ ១-២ លានកូន/ខែ មាន តម្លៃសមរម្យ គុណភាពល្អ លក់ជូនកសិករ និងផលិតបង្កងសាច់ផ្គត់ផ្គង់ឲ្យទីផ្សារ ផ្តល់វគ្គបណ្តុះ បណ្តាលបច្ចេកទេសដល់កសិករទៀតផង។

(ទំនាក់ទំនង កសិដ្ឋានបង្កងទួលទន្លេជុំ ទូរស័ព្ទលេខ: ០១២ ៥៩៩២៩៧)

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner