២១ សីហា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា៖ វិស័យឯកជនគាំទ្រផែនការរបស់រដ្ឋាភិបាល ដែលចង់បើកទទួលទេសចរណ៍សុវត្ថិភាពនាចុងឆ្នាំ – RFI

២. ការ សាង សង់ ស្ពាន អាកាស និង ផ្លូវ ក្រោម ដីនៃ រង្វង់ មូល ចោមចៅ សម្រេច បាន ៨០% ខណៈនឹង ត្រូវ បញ្ចប់ នៅ ខែ មីនា ឆ្នាំ២០២២ ដើម្បី ដាក់ ឱ្យ ប្រើ ប្រាស់ ជា ផ្លូវការ និង កាត់ បន្ថយ ការ កក ស្ទះចរាចរណ៍ – ភ្នំពេញបុស្តិ៍

៣. អ្នកជំនាញកសិកម្មលើកទឹកចិត្តពលរដ្ឋ ក្នងការដាំដុះ ពូជស្រូវមាលតី ដែលជាពូជស្រូវធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ខណៈលទ្ធផលតេស្តពូជស្រូវនេះក៏លូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់ – ថ្មីៗ

៤. អធិការបតីអាល្លឺម៉ង់ Angela Merkel បានស្នើត្រង់ៗទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Putin ឱ្យដោះលែងអ្នកនយោបាយប្រឆាំង Alexei Navalny – NBC

៥. ប៉ូលិសអូស្ត្រាលី បង្ក្រាប និងចាប់ខ្លួនបាតុកររាប់រយនាក់ ក្នុងចំណោម ៤.០០០នាក់ ដែលបានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងវិធានការ បិទខ្ទប់នៅស៊ីដនី និង មែលប៊ឺន ខណៈវីរុសកូវីដ១៩បំប្លែងខ្លួន Delta កាន់តែខ្លាំងឡើងៗ – Reuters

ads banner