ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីទាំងឡាយនឹងមានភាពរីកចម្រើនណាស់។ លោកអ្នកអាចបណ្តាក់ទុន ផ្លាស់ប្តូរទីកន្លែងធ្វើការ ឬធ្វើការសហការបានដោយជោគជ័យ។ ថ្ងៃនេះអ្នកទទួលបានការអនុគ្រោះខ្ពស់ និងស្រលាញ់រាប់អានពីមនុស្សនៅក្បែរខ្លួន។ ថ្ងៃនេះភាពរអាក់រអួលមួយចំនួនអាចកើតឡើងនៅពេលព្រឹក ដូច្នេះព្យាយាមដោះស្រាយឲ្យបានរហ័សរហួន ហើយប្រសិនបើត្រូវចំណាយលុយកាក់ច្រើនក្នុងពេលនេះ ចូរពិនិត្យឲ្យបានច្រើន ក្រែងមានការភ័ន្តច្រលំ។ ដោយឡែក សូមប្រយ័ត្នការរងរបួស ឬរលាក។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផលប្រសើរជាទីគាប់ចិត្ត។ ចំពោះការធ្វើទំនាក់ទំនងគឺអាចទៅរួច គ្រាន់តែអ្នកត្រូវការពេលវេលាច្រើនបន្តិច ក្នុងនោះការគ្រប់គ្រងក៏ចាំបាច់ដែរ ដោយសារលោកអ្នកនៅមានមនុស្សចាំមើលបំណាំ ឬច្រណែនឈ្នានីសខ្លះៗផងដែរ។ ក្នុងនោះ គួរចាប់ផ្តើមធ្វើទំនាក់ទំនងជាថ្មីជាមួយថ្នាក់លើ ពីព្រោះការឃ្លាតឆ្ងាយធ្វើឲ្យអ្នកអាចបាត់បង់ការទទួលស្គាល់ និងទំនុកចិត្ត។ ដោយឡែក លោកអ្នកមិនចាំបាច់ត្រូវយកចិត្តយកថ្លើមនរណានោះទេ គ្រាន់តែព្យាយាមបពេញកាតព្វកិច្ចគឺបានហើយ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ភារកិច្ច និងអាជីពទាំងឡាយទទួលបានផ្លែផ្កាល្អណាស់។ លោកអ្នកមានលទ្ធភាពសម្រេចការងារដែលប៉ងប្រាថ្នា ឬទទួលការដំនឹងនៃការរងចាំជាយូរណាស់មកហើយ។ ក្នុងពេលនេះ អ្នកទទួលត្រូវបានទទួលស្គាល់ពីមនុស្សជុំវិញខ្លួន ពិសេសជាមួយនៃគូជំនួញតែម្តង។ បើទោះបីយ៉ាងនេះ អ្នកក៏នៅមានបញ្ហាខ្លះដែលត្រូវដោះស្រាយបន្ទាន់ ដូច្នេះត្រូវព្យាយាម ហើយត្រូវមានភាពរហ័សរហួន។ ក្នុងនោះឥរិយាបទ និងទឹកចិត្តរបស់អ្នកមានឥទ្ធិពលទៅលើការសម្រេចចិត្តលើកិច្ចការងារធំដុំ ហេតុដូច្នេះសូមបែងចែករវាងខុស និងត្រូវ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាពការងារ និងអាជីវកម្មក្នុងពេលនេះហាក់មានភាពច្របូកច្របល់ រអាក់រអួលជាងសព្វមួយដង។ បរិស្ថានជុំវិញអ្នកកំពុងបង្ករភាពស្មុគ្រស្រាញ មនុស្សច្រណែនឈ្លានីសក៏កើតឡើង ដូច្នេះសូមមានការអត់ធ្មត់។ ប្រសិនបើមានលទ្ធភាពចូរព្យាយាមដោះស្រាយមន្ទិល ឬភាពយល់ច្រលំទាំងឡាយក្នុងរង្វង់ការងារ។ សូមកុំមានភាពសង្ស័យចំពោះមនុស្សដែលនៅក្បែរអ្នក អ្វីទាំងអស់អាចនឹងកែប្រែបានជាមួយនឹងហេតុផល។ សូមពិនិត្យ វាយតម្លៃគម្រោងផែនការជាថ្មី អាស្រ័យលើពត៌មានពិត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយរលូន និងទទួលការគាំទ្រយ៉ាងសកម្ម។ ថ្ងៃនេះមានទំនោរសម្រាប់ការធ្វើទំនាក់ទំនង ការចរចា និងដោះស្រាយបញ្ហាកន្លងមក។ ការបង្កើនទំនាក់ទំនងនឹងថា្នក់លើ គឺកាន់តែប្រសើរ ប៉ុន្តែមិនគួរនិយាយស្តីក្រៅពីការងារនោះទេ។ ក្រៅពីនេះ សូមបោះបង់ចោលអារម្មណ៍ឆេវឆាវដូចជាភ្លើងចំបើងរបស់អ្នក ពីព្រោះកំហុសដែលកើតឡើងទោះបីអចេតនាក្តី ក៏នឹងពិបាកក្នុងការដោះស្រាយដែរ។ លើសពីនេះ សូមចាកចេញឲ្យឆ្ងាយពីមនុស្សថ្មីដែលអ្នកទើបបានប្រាស្រ័យទាក់ទង។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរកស៊ីមានភាពរីកចម្រើន។ លោកអ្នកទទួលបានអំណោយផលសម្រាប់ការស្រង់យកពត៌មាន ការគ្រប់គ្រងនឹងដោះស្រាយបញ្ហា។ ថ្ងៃនេះមិនគួរធ្វើកិច្ចការប្រញាប់ប្រញាលពេកទេ ពីព្រោះសញ្ញាណនៃកំហុសដោយការភ្លេចភ្លាំងបានកើតឡើង។ សូមមានការអនុគ្រោះ ហើយច្រានចោលបញ្ហាខ្លះចេញ ដោយសារភាពអវិជ្ជមានមួយចំនួននឹងអាចរលាយទៅបាត់ដោយឯកឯង។ ថ្ងៃនេះមិនមែនជាពេលវេលាសម្រាប់រងទុក្ខទេ ទោះបីជាមានការលំបាកក្នុងជិវិតផ្ទាល់ខ្លួនក៏ចូរព្យាយាមគិតវិជ្ជមានជានិច្ច។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ចូរចំណាយពេលក្នុងថ្ងៃនេះផ្តល់ភាពរីករាយចំពោះខ្លួនឯង ហើយការសម្រាកពីកិច្ចការងារខ្លះគឺមានភាពចាំបាច់ណាស់។ កិច្ចការងារទាំងឡាយដែលអ្នកកំពុងអនុវត្តមានដំណើរការល្អ ប៉ុន្តែប្រសិនបើអ្នកមានបំណងផ្លាស់ប្តូរ ឬបណ្តាក់ទុនអាចនឹងមិនសូវបានផលតាមបំណងទេ។ យកល្អព្យាយាមអភិវឌ្ឍន៍ការងារកំពុងមានក្នុងដៃនៅពេលនេះសិន។ ក្រៅពីនេះ ការជំពាក់បំណុល ឬខ្ចីបុលមិនគួរពាក់ព័ទ្ធទេ ពីព្រោះជាប្រភពបញ្ហា។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ជាធម្មតា។ អ្នកអាចខ្វះខាតពេលវេលាខ្លះ ដូច្នេះមិនគួរសម្រាកយូរពេកទេ ឬកុំចំណាយពេលទៅលើរឿងគ្មានប្រយោជន៍របស់មនុស្សនៅជុំវិញអ្នក។ ចំពោះការផ្តល់យោបល់ទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន ពីព្រោះគុណអាចក្លាយជាទោសបាន។ នៅរវាងពេលរសៀលអ្នកអាចរំពឹងនឹងជួបស្ថានភាពផ្លាស់ប្តូរភ្លាមៗមួយចំនួន ដូច្នេះសូមយកចិត្តទុកដាក់ និងយល់ឲ្យច្បាស់ការងាររបស់អ្នក។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងការទាក់ទាញទឹកចិត្តអ្នកដទៃ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានភាពចម្រើន ខ្លាំង។ ថ្នាក់លើ ឬចៅហ្វាយនាយស្រលាញ់ទុកចិត្ត និងជួយទំនុងបំរុងអ្នកណាស់ ដូច្នេះជាការតបស្នងសូមកុំមានភាពខ្ជិលច្រអូស ឬបង្ហាញភាពប្រថុយប្រថានរបស់អ្នកចំពោះសាធារណ។ លោកអ្នកក៏ទទួលបានទំនុកចិត្តច្រើនពីដៃគូជំនួយផងដែរ ដូច្នេះគួរប្រើប្រាស់ពេលានេះបំពេញគម្រោងផែនការរបស់អ្នក។ ក្រៅពីនេះ លោកអ្នកអាចបាត់បង់ពត៌មានសំខាន់ ដូច្នេះសូមរក្សាអាថ៌កំបាំងការងារ។ ប្រសិនបើមានផលរំខាន សូមរកជំនួយពីមនុស្សចាស់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងជោគជ័យធំណាស់។ លាភសំណាង និងដំណឹងអាចបានទទួលនៅរវាងពេលរសៀល ប៉ុន្តែមិនគួរមានការភ្ញាក់ផ្អើល ឬប្រកាសឲ្យគេដឹងទេ។ កិច្ចការងាររបស់អ្នកត្រូវការភាពស្ងប់ស្ងាត់ ធ្វើយ៉ាងណាកុំវាយស្មៅបង្អើលពស់។ ចំពោះការសម្រេចចិត្តនានានឹងសុទ្ធតែមានភាពវិជ្ជមាន ដូច្នេះមិនបាច់បារម្ភនោះទេ ចូរធ្វើអ្វីដែលអ្នកពេញចិត្តនឹងធ្វើចុះ។ ថ្ងៃនេះលោកអ្នកអាចឈ្នះផលរំខាន និងរឿងអាក្រក់ ដោយចិត្តសប្បុរសរបស់ខ្លួន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបរនានាចម្រើនលូតលាស់ណាស់។ ទ្រព្យសម្បតិ្ត សម្ភារៈ​ និងសេចក្តីសុខសម្រាន្តនឹងកើតឡើងចំពោះជីវិតផ្ទាល់ខ្លួន និងកិច្ចការ។ ថ្ងៃនេះតម្រូវឲ្យលោកអ្នកចាកចេញទៅប្រឈមនឹងបរិស្ថានខាងក្រៅ ការប្រឈមនឹងបញ្ហាក៏មានភាពចាំបាច់ផងដែរ ពីព្រោះលោកអ្នកត្រូវជំរះទាល់មន្ទិលទាំងអស់ឲ្យជ្រះស្រលះ។ ចំពោះដំណើរបេសកកម្មការងារនឹងទទួលបានការទំនុកបំរុងជាពិសេសផងដែរ។ ដោយឡែកសូមស្តាប់មតិយោបល់មិត្តរួមការងាររបស់អ្នក ហើយធ្វើការកែប្រែខ្លួនឯងឲ្យបានសមស្រប។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរ និងអាជីវកម្មទទួលបានផលល្អ និងប្រាក់ចំណេញគួរឲ្យពេញចិត្តណាស់។ លោកអ្នកហាក់រវល់ខ្លាំងក្នុងការងារនៅរវាងពេលព្រឹក យកល្អគួរចែករំលែកការងារទៅមិត្តរួមការងាររបស់អ្នក។ ការធ្វើការងារច្រើនក្នុងពេលតែមួយមិនសូវបានផលទេ។ ការសម្រាកច្រើននៅចន្លោះម៉ោងការងារជាការចំណាយពេលវេលាឥតប្រយោជន៍។ ថ្ងៃនេះសូមមានភាពជឿជាក់ចំពោះការផ្តល់ជូនរបស់មនុស្សរួមការងារ ធ្វើយ៉ាងណាពិនិត្យ ហើយចាប់យកឳកាសឲ្យបានលឿន។ តែទោះយ៉ាងនេះក្តីសូមរកពេលធ្វើទំនាក់ទំនងខាងក្រៅ ផ្សព្វផ្សាយពាណិជ្ជកម្ម និងតុបតែងខ្លួន។

ចំណាំៈ

ឆ្នាំទាំង៤ ជូត ខាល រកា ចរ រាសីឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ ។

សំណាងល្អ ទ្រព្យសម្បត្តិ ដំណែងការងារ និងពេលវេលារីករាយទាំងឡាយនឹងផ្តល់ជូនលោកអ្នកយ៉ាងប្រាកដណាស់។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner