បង្កើតជម្រើសមុខរបរ បង្កើនចំណូលគ្រួសារ និងកសាងភាពជាសហគ្រិនវ័យក្មេង

ស.ស.យ.ក បានចុះទស្សនកិច្ចសិក្សាស្វែងយល់ពីកសិដ្ឋានចិញ្ចឹមគោ SV FARM ដែលមានលោក វ៉ុន សាវឿន ជាម្ចាស់ ដែលមានទីតាំងស្ថិតនៅស្រុកបាធាយ ខេត្តកំពង់ចាម។ ត្រឹមរយៈពេល២ឆ្នាំក្នុងអំឡុងពេលដែលកម្ពុជាទទួលរងនូវវិបត្តិជំងឺកូវីដ-១៩ ម្ចាស់កសិដ្ឋានរូបនេះ បានវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សពីកសិករ និងជាបុគ្គលិកធ្វើការជាបុគ្គលិកសណ្ឋាគារ ក្លាយជាម្ចាស់កសិដ្ឋានចិញ្ចឹមគោចំនួន០២ កន្លែងដែលមានគោចិញ្ចឹមយកសាច់ប្រមាណជិត ២០០០ ក្បាល ដោយមួយកន្លែងទៀតនៅស្ថិតនៅខេត្តកំពង់ធំ។

ការប្រែក្លាយពីកសិករដែលចិញ្ចឹមគោប្រមាណ២០ ទៅ ៣០ ក្បាលជាលក្ខណៈគ្រួសារបានបង្ហាញពីបទពិសោធ ការតស៊ូអំណត់ព្យាយាម ឆន្ទៈ គំនិតផ្តួចផ្តើម និងមហិច្ឆតាក្នុងការចូលរួមចំណែកផ្គត់ផ្គង់ទីផ្សារសាច់គោដែលមានគុណភាព សុវត្ថិភាព និងជំរុញការនាំចេញនៅហ្នឹងកន្លែងប្រកបដោយការប្រកួតប្រជែងខ្ពស់ជាមួយលំហូនៃការនាំចូលសាច់ពីបរទេស ព្រមទាំងចូលរួមលើកកម្ពស់ចលនាសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករក្នុងសហគមន៍តាមរយៈការបណ្តុះបណ្តាលជំនាញ និងទុនបង្វិល ដើម្បីភាពរីកចំរើនទាំងអស់គ្នា។

លោកបានចាត់ទុកគោដូចជាសមាជិកគ្រួសារ ដោយបានយកចិត្តទុកខ្ពស់ក្នុងការថែបំប៉ន ផ្តល់ចំណីគ្រប់គ្រាន់មានជីវជាតិខ្ពស់ មានការព្យបាលដិតដល់ និងអនុវត្តតាមវិធានបច្ចេកទេសត្រឹមត្រូវ ដែលប្រើប្រាស់តែក្នុងរយៈពេលខ្លីបានទិន្នផលខ្ពស់។

បទពិសោធន៍ទាំងអស់នេះ បានផ្តល់ជាមូលដ្ឋានគ្រឹះនៃចំណេះដឹង ជំនាញ បំណិន និងភាពជាសហគ្រិន សម្រាប់ ស.ស.យ.ក ក្នុងការបង្កើតជម្រើសមុខរបរថ្មី និងបង្កើនចំណូលគ្រួសារ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner