មនុស្ស០៤នាក់ស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ធ្លាក់ទឹកប្រឡាយនៅខេត្តបន្ទាយមានជ័យ

្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ចូលប្រឡាយទឹកនៅតាមផ្លូវ បានសម្លាប់មនុស្សចំនួន០៤នាក់ នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅចំណុចលើផ្លូវអភិវឌ្ឍ ចម្ងាយ២គីឡូម៉ែត្រ ពីខាងលិចភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
យោតាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋាន ជនរងគ្រោះទាំង៤នាក់ខាងលើ រួមមាន ១-ឈ្មោះ គឹម ហេង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិយាងថ្មី ឃុំគប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះ គង់ វណ្ណា ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។ ៣-ឈ្មោះ ហេង រតនា ភេទស្រី អាយុ០៦ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា និង៤-ឈ្មោះ គឹម ធា ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។

ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ រថយន្តខាងលើបានធ្វើដំណើរពីទិសខាងកើតទៅលិច លុះពេលមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោងផងនោះ ក៏បានរេចង្កូតធ្លាក់ពីលើផ្លូវ រួចចូលទៅក្នុងទឹកប្រឡាយ ធ្វើឱ្យផ្ងារជើងរថយន្តឡើងទៅលើ បណ្តាលឲ្យស្លាប់អ្នកជិះក្នុងរថយន្តទាំងអស់។ សូមបញ្ជាក់ថា សមត្ថកិច្ចនិងប្រជាពលរដ្ឋបានអន្តរាគមន៍ស្រង់សាកសពជនរងគ្រោះ និងរថយន្តចេញពីកន្លែងកើតហេតុមកលើដីគោក៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner