ថ្ងៃសែនចិនស្រវឹងបេីករថយន្តជ្រុលទៅបុកបង្គោលភ្លេីងដាច់មួយដេីមនិងតូបលក់ដូរ ឯរថយន្តដាំក្បាលធ្លាក់ចូលប្រឡាយលូទឹកស្អុយ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ស្រវឹងជោគបើករថយន្តហ្វតរ៉េនជ័មួយគ្រឿងលឿនដូចហោះបានរេចង្កូតទៅបុកបង្គោលភ្លេីងបំភ្លឺដាច់មួយដើម និងតូបលក់ដូរលើប្រឡាយលូរបណ្តាលឲ្យបាក់ខ្ទេចខ្ទី ចំណែករថយន្តបន្តធ្លាក់ចូលប្រឡាយលូរទឹកស្អុយទៅមុខលេងរួច សំណាងម្ចាស់មិនរងរបួស។

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៩ និង៣០ នាទី យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅចំណុចខាងលិចស្តុបទំនប់កប់ស្រូវជិត២០០ម៉ែត្រ នៅតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនម្នាក់បេីករថយន្តម៉ាកហ្វតរ៉េនជ័ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AO- 8166 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនដូចហោះទាំងស្ថានភាពស្រវឹងជោគជាំ ខណៈមកដល់ចំណុចកេីតហេតុ ក៏រេមកខាងស្តាំដៃជ្រុលបុកបង្គោលភ្លេីងបំភ្លឺផ្លូវមូយដើបដាច់ដល់គល់និងតូចលក់ដូរលើប្រឡាយលូទឹកស្អុយបណ្តាលឲ្យរងការខូចខាតបាក់ខ្ទេចខ្ទី ចំណែករថយន្តដាំក្បាលធ្លាក់ប្រឡាយទឹកស្អុយរងការខូចខាចយ៉ាងដំណំ តែសំណាងមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងនាំខ្លួនតៃកុងរថយន្តទៅប៉ុស្តិ៍នគរបាលចោមចៅទី៣ រងចាំទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកមកស្ទូចរថយន្តទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner