ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរទៅដោយរលូន។ លោកអ្នកអាចទទួលបានដំណឹងល្អទាក់ទងការងារ ឬអំពីជិវិតផ្ទាល់ខ្លួនផងដែរនៅក្នុងថ្ងៃនេះ ។ ចំពោះកិច្ចការងារដែលកំពុងអនុវត្ត គឺអាចមានលទ្ធភាពពេញលេញដើម្បីទទួលបានជោគជ័យតាមបំណងប្រាថ្នា ប៉ុន្តែសូមកុំឃ្លាតឆ្ងាយពីគម្រោងផែនការបានទេ​ ពីព្រោះស្ថានភាពខ្លះអាចនឹងផ្លាស់ប្តូរលឿនពិបាកអាចកំណត់បាន ដូច្នេះសូមមានភាពឆ្លាតវៃ ហើយត្រូវក្តោបក្តាប់បញ្ហាឲ្យបាន។ ចំពោះលុយកាក់គួរសន្សំសំចៃជាងមុនទើបល្អ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលក៏ទទួលបានច្រើនលើសពីការរំពឹងទុក។ លោកអ្នកអាចផ្លាស់ប្តូរបរិបទការងារ បានយ៉ាងងាយស្រួល​ ហើយជោគជ័យ។ លើសពីនេះ សូមយកចិត្តទុកដាក់ទៅលើការរៀនសូត្រ និងការចែករំលែកបទពិសោធន៍  ពីព្រោះវាធ្វើឲ្យអ្នកមានទំនុកចិត្តបន្ថែមទាំងវិស័យទំនាក់ទំនង និងអាចដោះស្រាយកិច្ចការងារបានលឿន ហើយមានប្រសិទ្ធភាព។ ក្នុងពេលនេះត្រូវប្រយ័ត្នអាកប្បកិរិយា ការឈ្លោះប្រកែកនឹងធ្វើឲ្យអ្នកបាត់លាភធំ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកដំណើរការទៅល្អជាប្រក្រតី ប៉ុន្តែលោកអ្នកក៏មានមនុស្សនៅក្នុងក្រុមការងារបង្ករបញ្ហាឲ្យផងដែរ។ ថ្ងៃនេះមានអំណោយផលសម្រាប់ការផ្តាស់ប្តូរនានា លោកអ្នកនឹងមិនមានបញ្ហាអ្វីឡើយ ដូច្នេះសូមប្រើពេលវេលាល្អក្នុងថ្ងៃនេះបំពេញបំណងប្រាថា្នរបស់លោកអ្នក។ លោកអ្នកក៏អាចនឹងទទួលបានពត៌មានថ្មី​ ប៉ុន្តែកុំមានក្តីបារម្ភវាមិនអាចធ្វើឲ្យប៉ះពាល់ដល់ការងារនោះទេ ពីព្រោះទាំងនោះជាពត៌មានទាក់ទងនឹងផលប្រយោជន៍ក្នុងការងារ។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នក្នុងការទទួលយកពត៌មាន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពទាំងឡាយរបស់អ្នកនឹងទទួលបានជោគជ័យទាំងអស់ ម្យ៉ាងទៀតឳកាសជោគជ័យនោះគឺមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកមានពេលច្រើនក្នុងការសម្រេចចិត្តទទួលយក ឬបំពេញការងារដែលខ្លួនប៉ងប្រាថ្នា។ ចំពោះលោកអ្នដែលធ្វើការទាក់ទងអចលនទ្រព្យអាចនឹងកើតលាភធំក្នុងរសៀលនេះ។ អ្នកអាចនៅមានបញ្ហាតូចតាចមួយចំនួន ដូច្នេះសូមប្រើវិធីសាស្រ្តដោះស្រាយបញ្ហាដោយសមស្រប និងសន្តិវិធី ហើយសូមចាំថាភាពអត់ធ្មត់នៅតែជាជម្រើសដ៏ល្អប្រសើរបំផុត។ លោកអ្នកអាចក្លាយទៅជាមានទោសព្រោះក្តីអាណិតអាសូរបាន ដូច្នេះសូមជ្រើសរើសមនុស្សដែលទុកចិត្ត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ ពីព្រោះហានិភ័យនៃការប្រឈមមុខ។ ការខាតបង់ប្រាក់កាស គឺមានកំរិតខ្ពស់​ ដូច្នេះសូមលោកអ្នកប្រកាន់ខ្ជាប់គម្រោងផែនការ ចំណែកការចាយវាយ ឬទិញរបស់របរចូលក៏មិនជាការប្រសើរដែរក្នុងពេលនេះ។ ក្នុងនោះដែរ ស្ថានភាពអាជីពរបស់អ្នកកំពុងប្រែប្រួល ដូច្នេះសូមពិនិត្យ និងវាយតម្លៃស្ថានភាពជាថ្មី ហើយវាទាមទារបទពិសោធន៍ និងវិជ្ជាជីវបន្ថែមទើបជាការល្អប្រសើរ។ ទោះបីជាយ៉ាងនេះក្តី សូមរក្សាចិត្តសប្បុរសរបស់អ្នកដើម្បីទាក់ទាញលាភសំណាង។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការទៅដោយរលូន ហើយលាភសំណាងនឹងអាចកើតឡើងផងដែរនៅរវាងពេលរសៀល។ លោកអ្នកមានពេលវេលាច្រើនក្នុងការអនុវត្តការងារ មិនត្រឹមតែប៉ុណ្ណោថា្នក់លើនឹងយកចិត្តទុកដាក់ចំពោះការខំប្រឹងប្រែងរបស់អ្នកណាស់។ សូមរក្សាអារម្មណ៍ និងស្ថានភាពឲ្យស្ថិតក្រោមការគ្រប់គ្រងជានិច្ច ក្នុងការគួរធ្វើការពិភាក្សា ឬចរចាដោយស្ថិតក្នុងទំហំបរិយាកាសដែលអាចគ្រប់គ្រងបាន។ ចំពោះគម្រោងផែនការ ឬឯកសរផ្លូវការគួររក្សាទុកដាក់ឲ្យបានល្អ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបរចម្រើនលូតលាស់ណាស់ ទ្រព្យសំណាងនានានឹងហូរចូលមិនដាច់នោះទេ។ នៅក្នុងពេលរសៀលនេះ លោកអ្នកអាចនឹងទទួលបានដំណឹងដ៏រីករាយផងដែរ ដូច្នេះសូមត្រៀមទុក ហើយធ្វើការប្រតិបត្តិការងារ និងដំណើរជីវិតឲ្យបានល្អសមរម្យ។ ថ្ងៃនេះអ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាង ដោយសារពាក្យសំដីរបស់អ្នកនឹងទទួលការជឿជាក់យ៉ាងខ្លាំង។ លើសពីនេះ សូមបង្កើនទំនាក់ទំនងបន្ថែមជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសថ្នាក់លើ។ ដោយឡែកសូមគិតគូរពីការដកស្រង់បទពិសោធន៍ថ្មី ដើម្បីទប់ស្កាត់បញ្ហាតូចតាចដែលនឹងកើតឡើង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមរក្សាសកម្មភាពអាជីវកម្មឲ្យនៅជាធម្មតាសិន ពីព្រោះស្ថានភាពការងារទាំងស្រុងសម្រាប់ថ្ងៃនេះហាក់មានភាពស្រពិចស្រពិលនៅឡើយ។ សូមព្យាយាមបន្ថែមកំរិតទំនាក់ទំនងជាមួយមនុស្សក្នុងក្រុមការងារ ពិសេសទំនាក់ទំនងជាមួយមនុស្សនៅក្នុងក្រុមការងារ ពីព្រោះការធ្វើការងាយជាក្រុមហាក់មានសន្ទុះខ្លាំងជាងបំពេញការងារម្នាក់ឯង។ ដោយឡែក ការឈ្លោះប្រកែកអាចកើតឡើងក្នុងពេលនេះ ដូច្នេះព្យាយាមយល់ពីស្ថានការណ៍ ប៉ុន្តែមិនគួរសង្ស័យដោយគ្មានហេតុផលនោះទេ។ ចំពោះការលំបាកមួយចំនួនដែលកើតឡើង សូមព្យាយាមដោះស្រាយឲ្យបានទានពេលវេលា។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានផលពីការងារ និងអាជីវកម្មគួរជាទីមោទនក្រៃលែង។ សូមរក្សាពាក្យសំដី និងអាកប្បកិរិយាក្នុងការប្រាស្រ័យទាក់ទងនឹងមនុស្សនៅក្នុងរង្វង់ការងាររបស់អ្នក។ ភាពរឹងទទឹង និងអារម្មណ៍ឆេវឆាវមិនអាចប្រើប្រាស់បានទេ បើទោះជាលោកអ្នកមានហេតុផលយ៉ាងណាក្តី ពីព្រោះវេលាសម្រាប់ការដោះស្រាយមិនទាន់មកដល់នោះទេ។ ក្រៅពីនេះសូមប្រយ័ត្នការបាត់បង់ទិន្នន័យ ហើយរាល់ការសម្រេចចិត្ត ឬចុះហត្ថលេខាទាមទារការពិនិត្យជាក់ស្តែង។ លើសពីនេះ ចំពោះលោកអ្នកដែលមានបំណងផ្លាស់ប្តូរការងារ​ សូមរក្សាលំនឹងដដែលសិន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់កិច្ចការនោះទេ  ពីព្រោះលោកអ្នកអាចនឹងប្រឈមនឹងឧបស័គ្គជាច្រើន។ បញ្ហាប្រទាក់ក្រឡាផ្តើមចេញពីភាពយល់ច្រលំ ដូច្នេះសូមធ្វើការដោយម៉ត់ចត់ និងដោះស្រាយបញ្ហាតូចធំឲ្យបានចប់សព្វគ្រប់។ ដោយឡែក អ្នកគួរចំណាយពេលវេលាបង្ហើយការងារដែលនៅសល់លើតុ កុំប្រមូលផ្តុំនាំឲ្យលំបាកទៅពេលក្រោយ។ ថ្ងៃនេះសុខភាពរបស់អ្នកហាក់ប្រឈមនឹងបញ្ហាតិចតួច ពិសេសទាក់ទងនឹងប្រព័ទ្ធប្រសាទ ឬការឈឺក្បាលខ្លាំង។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកថ្ងៃនេះបានមើលឃើញថាមានការផ្លាស់ប្តូរសំខាន់ៗ ហើយលោកអ្នកប្រហែលជាត្រូវចំណាយពេលវេលា និងកំលាងកាយចិត្ត ច្រើនផងដែរ។ ថ្ងៃនេះមិនមែនជាពេលវេលាដែលធ្វើឲ្យអ្នកភិតភ័យ ហើយបង្ហាញភាពទន់ខ្សោយចំពោះមនុស្សនៅជុំវិញខ្លួនឡើយ។ ទន្ទឹមនឹងនោះ រាល់បញ្ហាមួយចំនួនដែលអាចនឹងកើតឡើងគួរតែដោះស្រាយម្តងមួយៗ​ទើបល្អប្រសើរជាង។ ក្រៅពីនេះ ចូរធ្វើទំនាក់ទំនងឲ្យមានច្រើន ហើយក៏កុំភ័យខ្លាចនឹងស្ថានភាពថ្មីឡើយ។ លោកអ្នកអាចសម្របខ្លួន និងដោះស្រាយបានដោយភាពងាយស្រួល។ ក្រៅពីនេះ សូមមានចិត្តសណ្តោសមនុស្សក្រោមបង្គាប់ទើបយសសម្បតិ្តនឹងកើនឡើងច្រើន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងជោគជ័យធំណាស់។ សូមកុំបារម្ភ លោកអ្នកអាចសម្រេចចិត្តធ្វើអ្វីក៏បានផលដែរ ដូច្នេះមិនគួរមានការព្រួយបារម្ភអំពីហានិភ័យហួសហេតុពេកនោះទេ។ ថ្ងៃនេះលោកអ្នកអាចឈ្នះផលរំខាន និងរឿងអាក្រក់ ដោយចិត្តសប្បុរសរបស់ខ្លួន។ ក្នុងនោះប្រសិនបើអ្នកមានបំណងការងារទាក់ទងនឹងអចលនទ្រព្យគឺល្អណាស់។ ប្រសិនបើអ្នកមានបំណងទិញចូលសម្ភារៈប្រើប្រាស់ ឡើងផ្ទះ ឬសាងសង់ផ្ទះ នឹងកើតលាភសំណាង និងមានសេចក្តីសុខណាស់។

ចំណាំ៖

ឆ្នាំទាំង៥​ ឆ្លូវ ថោះ ម្សាញ់ មមី កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងបើកថង់ ប្រមូលទ្រព្យ​ និងទទួលបានជោគជ័យយ៉ាងធំក្នុងការងារ។ លើសពីនេះសេចក្តីសុខនឹងកើតឡើងចំពោះអ្នក និងក្រុមគ្រួសារ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner