ព្រោះតែប្រច័ណ្ទក្លាយជាអំពើហឹង្សា បណ្តាលឲ្យនារីម្នាក់ នៅកៀនស្វាយ រងរបួសធ្ងន់

អត្ថបទដោយ៖
Kien Sereyvuth

កណ្ដាល៖ ផ្តើមចេញពីភ្លើង ប្រច័ណ្ឌ បានធ្វើអោយនារីម្នាក់រងរបួសធ្ងន់ដោយសារបុរសជាសង្សាយកកាំបិត ផ្គាក់កាប់ ប្រហារមិនញញើតដៃ បណ្តាលឲ្យនារីជាសង្សារ រងរបួសជាច្រើន កាំបិត  បន្ទាប់ពី ធ្វើសកម្មភាព រួចជនសង្ស័យ បានជិះ ម៉ូតូគេច ខ្លួនបាត់  ទោះជាយ៉ាងណាក៏ជនសង្ស័យត្រូវសមត្ថកិច្ចស្គាល់អត្តសញ្ញាណអស់ហើយ ។

ករណីកាប់ប្រហារទៅលើសង្សារបស់ខ្លួននេះបានកើត ឡើង នៅវេលា ម៉ោង ១២ និង៣០នាទី ថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុច ភូមិព្រែក តានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

មន្ត្រីនគរបាល ព្រហ្មទណ្ឌស្រុកកៀនស្វាយបាន ឲ្យដឹងថា ជនសង្ស័យ ដែលកាប់ លើនារី រងគ្រោះហើយគេចខ្លួនបាត់តែត្រូវសមត្ថកិច្ចស្គាល់អត្តញ្ញាណ និងសាវតាច្បាស់ហើយ មានគ្នា ២នាក់ ឈ្មោះ ចក់ ពឿន ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែ មុខរបរមិនពិត មានទីលំ នៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី២. មិនស្គាល់ អត្តសញ្ញាណ ។

ចំណែក នារីងគ្រោះ ឈ្មោះ អ៊ន ស្រីល័ក្ខ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសដាច់ម្រាម នាងដៃ ខាងស្តាំ ចំនួន១ ដាច់កដៃ ស្តាំដាច់ ដល់ឆ្អឹង នឹងកន្លែង ស្មាបោះដៃផុត មួយកន្លែងទៀត ។

ប្រភពដ ដែលបន្តថា នៅថ្ងៃកើតហេតុជនរង គ្រោះកំពុងដេកនៅក្នុង ផ្ទះរបស់ ខ្លួនតែម្នាក់ឯង ដោយដាក់ គន្លះទ្វាជាប់ ខាងក្នុង ហើយជន សង្ស័យបាន ដឹងថានារីរង គ្រោះដែលជា សង្សារបស់ខ្លួន ធ្លាប់រស់នៅ ជាមួយគ្នា ពីមុនមក ពេលនាងទៅធ្វើការ នៅភ្នំពេញ ក្រោយមកនាងបានវិលត្រឡប់ មកដល់ផ្ទះវិញ ។  ពេលនោះជន សង្ស័យក៏ ជិះម៉ូតូចេញ ពីផ្ទះរបស់ ខ្លួនជាមួយ មិត្តភក្តិ ដោយមាន កាំបិតផ្គាក់ យកមក ជាមួយផង ពេលមក ដល់ផ្ទះនារី រងគ្រោះ ជនសង្ស័យ ក៏បានស្រែក ហៅអោយបើកទ្វា តែនារីរង គ្រោះមិន បានបើក ទ្វាអោយទេ ហើយជន សង្ស័យបាន គំរាម និងយកកាំបិត ផ្គាក់កាប់ទ្វាផ្ទះ ពេលនោះជន រងគ្រោះ ភ័យពេកក៏បើក ទ្វារត់ចេញ មកក្រៅផ្ទះស្រែក អោយគេជួយ តែត្រូវជន សង្ស័យចាប់ជាប់ ហើយបីរត់បានប្រហែល ៣០០ម៉ែត្រក៏ លើកដាក់ម៉ូតូ ជិះមកផ្លូវលំ ចំនុចទួលដំបង ។

ដោយមាន ការរើបំរះ ពីជនរងគ្រោះ ខ្លាំងពេក  ជនសង្ស័យ ក៏ខឹងហើយ បានឈប់ម៉ូតូ ទាញកាំបិត ផ្គាក់កាប់ ទៅលើនារីរង គ្រោះត្រូវជា ច្រើនកាំបិត បណ្តាល អោយរង របួសធ្ងន់ បន្ទាប់មក ជនសង្ស័យ បានឡើងជិះម៉ូតូ គេចខ្លួនបាត់ ដោយយក កាំបិតផ្គាក់ ទៅជាមួយ ។

ក្រោយពី ទទួលបាន ព័ត៌មាន ខាងលើនេះភ្លាមកំលាំង ប៉ុស្តិ៍នគរបាល កំពង់ស្វាយ បានចុះទៅ ដល់កន្លែង កើតហេតុ ដើម្បីធ្វើ ការពិនិត្យ និងកសាង សំណុំរឿង ដើម្បីស្រាវជ្រាវ រកជនសង្ស័យ ចាត់ការ តាមច្បាប់ ៕ សណ្តោស

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner