ក្រុមហ៊ុន CellCard ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសកលវិទ្យាល័យចំនួន៣

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ក្រុមហ៊ុន CellCard បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយសកលវិទ្យាល័យចំនួន៣  គឺសកលវិទ្យាល័យជាតិគ្រប់គ្រង សកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងសកលវិទ្យាល័យកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Ian Watson បានថ្លែងឱ្យដឹងថា ការចាប់ទំនាក់ទំនងជាដៃគូជាមួយសាកលវិទ្យាល័យកំពូលៗទាំងបីនេះ គឺជាជោគជ័យដ៏ធំធេងមួយ សម្រាប់ក្រុមការងារគាត់ផ្ទាល់ ដែលពួកគេតែងខិតខំរៀបចំជូននូវរង្វាន់ជាទីពេញចិត្តទៅដល់អតិថិជន តាមរយៈប្រូម៉ូសិនដែលមានជារៀងរាល់ឆ្នាំ។ លោក Watson បានបន្តថ្លែងទៀតថា៖ <<កម្មវិធី iKnow iKnow App គឺជាមធ្យោបាយដ៏វិសេសបំផុតមួយសម្រាប់សែលកាត ក្នុងការជួយគាំទ្រទៅដល់សិស្សនិស្សិត ឱ្យពួកគេទទួលបានភាពសប្បាយរីករាយក្នុងការសិក្សា ហើយមានលក្ខណៈសមស្របទៅតាមជីវិតបែបឌីជីថលរបស់ពួកគេផ្ទាល់ផងដែរ>>។

លោក Watson បានប្រាប់ឱ្យដឹងទៀតថា ក្រុមហ៊ុនសែលកាត តែងចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយដល់ការអភិវឌ្ឍប្រទេសកម្ពុជាក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ហើយវិស័យអប់រំត្រូវបានចាត់ចូលជាចំណុចដ៏សំខាន់បំផុតមួយ។
លោកថ្លែងថា៖ <<កម្មវិធី iKnow iKnow App នឹងជួយដល់ភាពរីកចម្រើននិងការអភិវឌ្ឍនៃចិត្តគំនិតរបស់យុវជនកម្ពុជា ដើម្បីធានាថាប្រទេសជាតិនឹងរីកចម្រើនទៅថ្ងៃអនាគត>>។

កម្មវិធី iKnow អាចប្រើប្រាស់បាននៅលើស្មាតហ្វូនដើរដោយប្រព័ន្ធប្រតិបត្តិការទាំង iOS និង Android។ យុវជននិងសិស្សនិស្សិតខ្មែរ ជាពិសេសចាប់ពីថ្នាក់ទី៩ ដល់ទី១២ អាចប្រើប្រាស់កម្មវិធីនេះដើម្បីចូលសិក្សាកម្មវិធីសាលាបានគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។ មុខវិជ្ជាទាំងអស់ដែលមានផ្តល់ជូននៅលើកម្មវិធី iKnow iKnow ត្រូវបានអនុលោមទៅតាមកម្មវិធីសិក្សាថ្នាក់ជាតិរបស់ប្រទេសកម្ពុជា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner