អត្តពលិកជនពិការ កម្ពុជាទៅដល់ប្រទេសជប៉ុនប្រកបដោយសុវត្ថិភាព

អត្តពលិកកីឡាប៉ារ៉ាឡាំពិកកម្ពុជា ២រូប មាន កីឡាករ វ៉ាន វ៉ុន និង លោក យី សុភក្រ្តា គ្រូបង្វឹក និង នាយប៉េសកម្ម បានធ្វើដំណើរទៅដល់ប្រទេសជប៉ុនហើយ នាព្រឹកថ្ងៃ ទី២៣ ខែ សីហា ឆ្នាំ២០២១នេះ ដើម្បីទៅចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិកពិភពលោក ឆ្នាំ២០២០ (2020 Summer Paralympics ) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។


ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកពិភពលោកឆ្នាំ២០២០ នៅប្រទេសជប៉ុន នឹងដំណើរប្រកួតពីថ្ងៃទី២៤ សីហា ដល់៥ កញ្ញា ឆ្នាំ២០២១ខាងមុខនេះ សម្រាប់ វ៉ាន វ៉ុន នឹងធ្វើការប្រកួតលើវិញ្ញាសាប្រណាំងរថរទះ១០០ម៉ែត្រ ប្រភេទT54។
បើយោងតាមការបញ្ជាក់បឋម ពីឯកឧត្តម យី វាសនា អគ្គលេខាធិការប៉ារ៉ាឡាំពិកកម្ពុជា កីឡាករ វ៉ាន វ៉ុន អាចនឹងប្រកួតនៅថ្ងៃ ទី២៨ ឬ២៩ ខែ សីហា ឆ្នាំ២០២១។


ការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិកពិភពលោក របស់ កីឡាករ វ៉ាន វ៉ុន ទាំងការប្រកួតនៅប្រទេសជប៉ុននេះ គឺ ជាលើកទី២ហើយ ដោយ លើកទី១ឆ្នាំ២០១៦ នៅទីក្រុងរីយូ ប្រទេសប្រេស៊ីល ។
គួររំលឹកថា ការប្រកួត ឆ្នាំ២០១៦ នៅទីក្រុងរីយូ ប្រទេសប្រេស៊ីល វ៉ាន វ៉ុន ដោយប្រើថិរវេលាបាន ១៥.៤៤វិនាទី ខណៈ ម្ចាស់មេដាយមាស Leo-Pekka Tähti ជនជាតិហ្វាំងឡង់ ធ្វើបាន១៣.៩០វិនាទី ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner