អភិបាលខេត្តតាកែវ នាំយកអំណោយផ្ដល់ជូនពលរដ្ឋ ១០០គ្រួសារ នៅតំបន់បិទខ្ទប់ភូមិសាស្រ្តភូមិ គោកអង្គង់ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស
តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមដំណេីរដោយ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់បងប្អូនប្រជាពលរដ្ឋ ១០០គ្រួសារ ស្ថិតនៅក្នុងតំបន់បិទខ្ទប់ ភូមិគោកអង្គង់ ឃុំពោធ៍រំចាក ស្រុកព្រៃកប្បាសនៅព្រឹកថ្ងៃ ទី២៣ ខែសីហា ឆ្នាំ២០២១ ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋថាបើទោះបីជា បងប្អូនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចហើយ សូមបងប្អូនទាំងអស់ ត្រូវតែបន្តអនុវត្តនូវវិធានសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីចូលរួមចំណែកកាត់ផ្តាច់ខ្សែចម្លង និងជៀសឲ្យផុតពីការឆ្លងរាលដាល នៃជម្ងឺដ៏កាចសាហាវនេះ ៕ដោយ-រ៉ាវុធ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕