លោក Lee ថ្លែងនៅថ្ងៃចន្ទអំឡុងកិច្ចទទួលស្វាគមន៍ដំណើរមកដល់នៃអនុប្រធានាធិបតីអាមេរិកលោកស្រី Harris

អត្ថបទដោយ៖
AMS OneMinute

លោកនាយករដ្ឋមន្ត្រី Lee Hsien Loong៖ ខ្ញុំបានជម្រាបទៅកាន់លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris រួចហើយថា យើងបានដឹងអំពីដំណើរការជម្លៀសមនុស្សដោយអាមេរិកចេញពីប្រទេសអាហ្វហ្កានីស្ថាន ហើយសិង្ហបុរីនឹងផ្តល់ឱ្យអាមេរិកនូវការប្រើប្រាស់យន្តហោះ A330 RSAF MRTT ដើម្បីជួយដល់ដំណើរការជម្លៀសនោះ។

លោក Lee ថ្លែងនៅថ្ងៃចន្ទអំឡុងកិច្ចទទួលស្វាគមន៍ដំណើរមកដល់នៃអនុប្រធានាធិបតីអាមេរិកលោកស្រី Harris។

យន្តហោះយោធា A330 RSAF MRTT របស់កងទ័ពអាកាសសិង្ហបុរី មានសមត្ថភាពអាចដឹកមនុស្សបាន ២៦៦នាក់ ឬជាទំនិញបាន ៣៧តោន។

លោកស្រី Harris កំពុងធ្វើទស្សនៈកិច្ចនៅសិង្ហបុរីរយៈពេលបីថ្ងៃ ដើម្បីបង្ហាញការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះសន្តិសុខនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ពោលគឺកំពុងព្យាយាមប្រមូលផ្តុំកម្លាំងដើម្បីទប់ឥទ្ធិពលចិន។

ប្រភព៖ The Straits Times

ads banner