អាហារដ្ឋាន (ឬស្សីផ្អែម) បានល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពញ ត្រូវអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបដោយឃាត់បុគ្គលិក និងភ្ញៀវចំនួន ១០១នាក់ យកធ្វើតេស្តរកជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការ ចុះឃាត់បុគ្គលិកនិងភ្ញៀវចំនួន១០១នាក់ យកសំណាក់ធ្វើតេស្តរកជំងឺកូវីដ ១៩ ខណ:ល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ ។

ក្នុងប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅដីឡូត៍លេខ៨៩២ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ។
បច្ចុប្បន្ននេះ អាជ្ញាធរនិងសមត្ថកិច្ចបានទាក់ទងខាងមន្ត្រីសុខាភិបាលចុះយកសំណាករកមេរោគ covid-19 ទៅលេីមនុស្សជាង១០១នាក់ខាងលេីផងដែរ ទេីបអនុវត្តន៍តាមនីតិវិធីបន្តទៀត ។

សូមជម្រាបថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២១ រកឃើញ អ្នកឆ្លងថ្មី ៤១០នាក់ទៀត ជាសះស្បើយ ៥៣៧នាក់ និងស្លាប់ ១៦នាក់៖
– ករណីឆ្លងសហគមន៍ ២៧៨នាក់
– អ្នកដំណើរពីបរទេស ១៣២នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 89,641 នាក់
– អ្នកជាសះស្បើយ= 85,618 នាក់
– អ្នកស្លាប់= 1,808 នាក់។

ក្រសួងសុខាភិបាលក៏បានបញ្ជាក់ផងដែរថា,កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ មាន ៨៧,២៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៥០,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner