លទ្ធផលយកសំណាក លើអាជីវករ ក្នុងផ្សារសាមគ្គី ក្រុង ក្រចេះ សរុប១០៤៣នាក់ រកឃើញអ្នកវិជ្ជមានកូវីត១៩ ចំនួន៤៩នាក់

ក្រុមគ្រូពេទ្យនៃមន្ទីសុខាភិបាលខេត្តក្រចេះ ចុះយកសំណាករបស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ ដូរនៅក្នុងផ្សារសាមគ្គីក្រុងក្រចេះ ដើម្បីធ្វើតេស្តរកូវីដ១៩ លទ្ធផលគឺរកឃើញអ្នកវិជ្ជមានចំនួន៤៩នាក់ក្នុងនោះស្រី២៩នាក់  ក្នុងចំណោមមនុស្សសរុប១០៤៣នាក់។

ក្នុងការយកសំណាកពីក្រុមអាវីជករនេះដែរក៍មានការអញ្ចើញចូលរួមពីសំណាក់ឯកឧត្តម វ៉ា ថនអភិបាលខេត្តក្រចេះ បានជួបសំណេះ សំណាលជាមួយនឹងប្រជាពលរដ្ឋ បងប្អូនអាជីវករលក់ដូរ នៅក្នុងផ្សារសាមគ្គី និងផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងឱកាសបិទខ្ទប់គោលដៅជុំវិញផ្សារសាមគ្គីក្រចេះនោះផងដែរ ។

 ឯកឧត្តមអភិបាលខេត្ត ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ន និងអនុវត្តវិធានការ ការពារ របស់ប្រមុខរាជរដ្ឋាភិបាល (៣កុំ ៣ការពារ)ឲ្យបានហ្មត់ចត់ ដើម្បីការពាខ្លួនយើង និងក្រុមគ្រូសារយើងកុំឲ្យឆ្លងជំងឺកូវិដ-១៩ ក្នុងសហគមន៍យើង៕ ដោយ ម៉េងគាង

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner