ឆេះផ្ទះអស់៥ខ្នងស្មេីរនឹង១២គ្រួសារនៅក្បែរវត្តទួលសង្កែ ព្រោះតែដុតខ្សែភ្លើងយកស្ពាន់លក់អេតចាយ

ភ្នំពេញ  ៖  អគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៥ខ្នង ស្មេីរនឹង១២គ្រួសារសល់តែគ្រោងឆ្អឹង  បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ  និងអាជ្ញាធរចុះទៅអន្តរាគមន៍កាលពីវេលាម៉ោង១៩  និង៣០នាទីយប់ថ្ងៃចន្ទ១៥កើត ខែស្រាពណ៍ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២១  ស្ថិតនៅផ្លូវរថភ្លើង  ក្រុម៣  ភូមិទួលសង្កែ  សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ ។
  សមត្ថកិច្ចបានឲ្យដឹងថា  ម្ចាស់ផ្ទះឈ្មោះ   មួង សារិទ្ធ ភេទប្រុស អាយុ ៤៥ ឆាំ្ន ។ អ្នកជួលឈ្មោះចាន់ សំណាង ភេទប្រុស អាយុ ៤១ ឆ្នាំ ។ មុខរបរ: រើសអេតចាយ ។
 សមត្ថកិច្ចបានបញ្ចាក់ថា  មូលហេតុ: ដុតខ្សែភ្លើងយកស្ពាន់បង្ករជាអគ្គិភ័យ ។  ដោយប្រភេទសំណង់ៈ ផ្ទះឈើប្រកសង្ក័សី(ទំហំ ៥ម៉ែត្រ× ៦ម៉ែត្រ)  ។

-ខូចខាតសំភារះ: សំភារះប្រើប្រាស់អស់ទាំងស្រុងចំនួន៥ខ្នងផ្ទះស្មើរនឹង១២គ្រួសា ។
-ស្លាប់ មនុស្ស : គ្មាន ។
-របួស មនុស្ស : គ្មាន ។
ចំពោះរថយន្តការិយាល័យបង្កា រនិងសង្គ្រោះអគ្គិភ័យ មានចំនួន ១៥គ្រឿង ប្រេីប្រាស់ទឹកអស់ ១៥ ឡាន ស្មើ នឹង ៦០ ម៉ែត្រគូប ។ ដោយពន្លត់ចប់ : នៅម៉ោង ២០:០០នាទីយប់ នាថ្ងៃខែឆ្នាំដដែល ៕ ដោយ ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner