ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី១៩៩នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៩៩នាក់ នៅថ្ងៃនេះ ដែលជាតួលេខ ថយចុះ ចំនួន៨៣នាក់ ធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ គឺជាករណីឆ្លង នៅក្នុងសហគមន៍ដែលមានចំនួន ១០១នាក់, ករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ ៨៨, ចំណែក១០នាក់ដទៃទៀត គឺជាករណីឆ្លងនៅក្នុងមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់នៃក្រុងសិរីសោភ័ណ ។

អ្នកឆ្លងថ្មីទាំងនោះ ជាពលរដ្ឋមានអាសយដ្ឋាននៅក្នុងក្រុងប៉ោយប៉ែត, ស្រុងស្វាយចេក, ស្រុកមង្គលបុរី, ស្រុកភ្នំ ស្រុក, ក្រុងសិរីសោភ័ណ, ស្រុកម៉ាឡៃ, ស្រុកព្រះនេត្រព្រះ, ស្រុកអូរជ្រៅ, ស្រុកថ្មីពួក និងពលរដ្ឋមកពីខេត្តផ្សេង រួមមាន៖ ខេត្តកំពត, កំពង់ធំ, ព្រៃវែង, សៀមរាប, កណ្តាល, កំពង់ចាម, បាត់ដំបង, ត្បូងឃ្មុំ, ព្រះវិហារ, តាកែវ, ស្វាយរៀង និងខេត្តកំពង់ស្ពឺ ។ ខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ ឡើងវិញចំនួន ១០៥ នាក់ ផងដែរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner