ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១០៨នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០៨នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន ៥២នាក់ ធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ ជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន១៩ នាក់, ករណីឆ្លងលើពលករដែលទើបវិលត្រលប់មកពីប្រទេសថៃចំនួន ៥១នាក់, និងចំនួន ២៦នាក់ដទៃទៀត បានឆ្លងលើពលករដែលកំពុងធ្វើចត្តាឡីស័ក ។

សេចក្តីរាយការណ៍បន្តថា ចំពោះការឆ្លងនៅក្នុងសហគមន៍ ពលរដ្ឋដែលរដ្ឋដែលឆ្លងមាននៅក្នុងស្រុកបន្ទាយអំពិល២នាក់, ក្រុងសំរោង ១៦នាក់ និងពលរដ្ឋនៅស្រុកចុងកាល់ចំនួន ម្នាក់ ។ ខេត្តឧត្តរមានជ័យ គិតរហូតមកទល់នឹងពេលនេះ មានអ្នក ឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦ពាន់២២៣នាក់, ជាសះស្បើយមានចំនួន ២ពាន់ ៥៨១នាក់ និងមានអ្នកស្លាប់ ១០នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner