ខេត្តសៀមរាប ឆ្លងថ្មី៧១នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៧១នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោងតាមរដ្ឋបាល ខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុង ស្រុកពួក២៤នាក់, ស្រុកក្រឡាញ់១៥នាក់,ស្រុកជីក្រែង៥នាក់, ស្រុកសូទ្រនិគមន៍៥នាក់,  ក្រុងសៀមរាប៨នាក់, ស្រុកអង្គរជុំម្នាក់,ស្រុកអង្គរធំម្នាក់, ស្រុកស្រីស្នំ២នាក់,  ស្រុក ប្រាសាទបាគង៤នាក់, មកពីខេត្តកំពង់ធំ៣នាក់ និង មកពីខេត្តឧត្តរមានជ័យ៣នាក់ ។ 

ខេត្តសៀមរាប ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ បានព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១៧៧នាក់បានជាសះស្បើយផងដែរ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៧ពាន់៩៥នាក់, ព្យាបាលជាសះ ស្បើយសរុបចំនួន៥ពាន់ ៧៣៦នាក់និងមានមនុស្សស្លាប់៧៥នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner