រាជរដ្ឋាភិបាលយកខេត្តសៀមរាបជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតធ្ងន់ថ្នាក់តំបន់ (Video Inside)

នៅក្នុងខេត្តសៀមរាបដដែល៖ រាជរដ្ឋាភិបាល បានសម្រេចយកខេត្តសៀមរាប ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតធ្ងន់ សម្រាប់ថ្នាក់តំបន់ នាភាគខាងជើងបឹងទន្លេសាប។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកម៉មប៊ុន ហេងបានបញ្ជាក់ការយកខេត្តសៀម រាបជាមណ្ឌលព្យាបាលកូវីដ១៩កម្រិតធ្ងន់ថ្នាក់តំបន់នេះ ក្នុងឳកាស ចុះ ត្រួតពិនិត្យការរៀបចំទីតាំងសម្រាប់ព្យា បាលជំងឺកូវីដ-១៩ និងមន្ទីរពិសោធន៍ថ្មី ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី ២២សីហា ឆ្នាំ២០២១។

លោករដ្ឋមន្ត្រីបានថ្លែងថា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ ថ្នាក់តំបន់នេះ នឹង មាន វិសាលភាពលើខេត្ត ចំនួន៥ភាគខាងជើងបឹងទន្លេសាប រួមមានខេត្តកំពង់ធំ , ខេត្តព្រះវិហារ , ខេត្តឧត្តរមាន ជ័យ , ខេត្តបន្ទាយមាន ជ័យ និង ខេត្តសៀមរាប។ មណ្ឌលព្យាបាលនោះ ត្រូវបានរៀបចំឡើងនៅបរិវេណសាល មហោស្រពអង្គរ-កូអ៊ិច ដែលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប និងទីតាំងនេះ អាចដាក់អ្នកជំងឺបានចំនួន ៤០០នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner