ខេត្តស្វាយរៀង ឆ្លងថ្មី៧នាក់ (Video Inside)
ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ យោង តាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៧នាក់នោះ រួមមានកម្មកររោងចក្រម្នាក់, អ្នកមានអាការៈសង្ស័យ២នាក់, អ្នកប៉ះ ពាល់នឹងអ្នកជំងឺកូវីដ-១៩ម្នាក់, អ្នកដំណើរចូលខេត្តស្វាយរៀង២នាក់ និងពលករត្រឡប់មកពីប្រទេសថៃម្នាក់។
ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៤៦៣នាក់, ព្យាបាលជាសះស្បើយចំនួន៥ពាន់ ១៣១ នាក់ និងមានអ្នកស្លាប់សរុបចំនួ១២៨នាក់។