ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៦៤នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៤នាក់ ថែមទៀត និងមានអ្នកស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងកើនខ្ពស់ចំនួន ១១នាក់ ធៀបនឹងម្សិលមិញ ដែលកាលពីថ្ងៃអាទិត្យ ម្សិលមិញនោះ គេបានរកឃើញឆ្លងចំនួន ៥៣នាក់ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើ ពលរដ្ឋនៅក្នុងស្រុកត្បូងឃ្មុំចំនួន ២១នាក់, ស្រុកមេមត់ ២៨នាក់, ស្រុកក្រូចឆ្មារ ២នាក់, ស្រុកតំបែរ ម្នាក់  និង ឆ្លងលើពលរដ្ឋនៅស្រុកពញាក្រែកចំនួន ១២នាក់ ។ ខេត្តត្បូងឃ្មុំ គិតត្រឹមថ្ងៃទី២៣ សីហា នេះ មានអ្នកឆ្លងជំងឺ កូវីដ១៩ សរុបចំនួន ៣ពាន់ ២៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ២ពាន់ ២៩៣នាក់ និងមានអ្នកស្លាប់ កើនដល់ ៤០នាក់ ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner