អភិបាលខេត្តបាត់ដំបង នាំយកអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកជូនគ្រួសារក្រីក្រចំនួន៥០គ្រួសារក្នុងសង្កាត់ចំការសំរោងក្រុងបាត់ដំបង ដែលកំពុងមានជីវភាពខ្វះខាតខ្លាំងដោយកូវីដ-19

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងអមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត និងក្រុមការងារចុះជួយសង្កាត់ចំការសំរោង ព្រមទាំងវត្តមានរបស់លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ដោយបានពាំនាំយកនូវស្បៀងមួយចំនួនដែលជាអំណោយសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះជួយខេត្ត ជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោកជំទាវ ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងជីវភាពកំពុងតែប្រឈមខ្វះខាតក្នុងជីវភាពគ្រួសារខ្លាំង ចំនួន ៥០ គ្រួសារនិងកំពុងរស់នៅសង្កាត់ចំការសំរោង ក្រុង-ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៣ខែសីហាឆ្នាំ២០២១នេះ ដែលបានធ្វើឡើងនៅទីតាំងផ្សេងគ្នាក្នុងសង្កាត់ខាងលើនេះ និងបន្ទាប់ពីឯកឧត្តម អភិបាលខេត្តបានទទួលអំណោយ អង្ករ ចំនួន១០តោន ពីឯកឧត្តម ណុប ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និង ក្រុមគ្រួសារដែលជាសប្បុរសជន បានរួមចំណែកជាមួយ និងរដ្ឋបាលខេត្តបាត់ដំបង ក្នុងការផ្តល់ស្បៀងមនុស្សធម៌ទាំងនេះ ក្នុងគោលបំណងជួយសម្រាលនូវការលំបាករបស់អាជ្ញាធរខេត្តបាត់ដំបងនិងដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនូវជំងឺរាតត្បាតជាសកលពីជម្ងឺឆ្លងកូវីដ-19 ក្នុងខេត្តកន្លងមកនិងជួយប្រជាពលរដ្ឋក្រីក្រដែលកំពុងតែជួបបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ដោយសារតែទទួលរងនូវផលប៉ះពាល់ ដោយជម្ងឺកូវីដ-19 កន្លងមកផងដែរ។

       តាមការគូសបញ្ជាក់ ពីលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានឲ្យដឹងថាការចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទីទ័លក្រខ្វះខាត និងក្រុមគ្រួសាររស់នៅស្ថិតក្នុងតំបន់ក្រហមដែលបានបិទខ្ទប់កន្លងមក និង បងប្អូនខ្លះ មានជីវភាពក្រីក្រលំបាកខ្វះខាតខ្លាំង ចំនួន៥០គ្រួសារ រស់នៅតាមបណ្តាភូមិដែលត្រូវបិទខ្ទប់កន្លងមក និង ខ្លះទៀតទើបតែបញ្ចប់ការធ្វើចត្តាឡីស័កជាដើម។​ លោកអភិបាលក្រុងបាត់ដំបង ក៏បានបញ្ជាក់ទៀតថាការចែកអំណោយស្បៀងឧបត្ថម្ភនៅពេលនេះធ្វើឡើង០២ទីតាំងផ្សេងគ្នា ក្នុងនោះ២៥គ្រួសារ ស្ថិតក្នុងរំដួល និង២៥គ្រួសារទៀត នៅវត្តពោធិវង្ស ក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ហើយអំណោយរបសសម្តេចក្រឡា ហោមស ខេង និងលោកជំទា វ ដែលត្រូវចែក គឺក្នុងមួយគ្រួសារៗទទួល បាន អង្ករ២០គក្រ.មី០១កេស,ត្រីខ  មួយយូរ ស្មើ១០កំប៉ុង និងទឹកសុទ្ឋចំណុះ ១លីត្រកន្លះ ចំនួន០១កេស។ 

      ក្នុងឱកាសនោះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានពាំនាំ នូវ ការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចក្រឡាហោមនិងលោកជំទាវ និងឯកឧត្តម ងិន ឃន ប្រធានក្រុមការងារចុះជួយក្រុងបាត់ដំបងនិងពីក្រុមការងារនៅទីនេះ។និងដោយមើលឃើញពីការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូន ដែលរងផលប៉ះពាល់ដោយការឆ្លងរាតត្បាតពីជំងឺកូវីដ-19ក្នុងសហគមន៍របស់ខ្លួនកន្លងមក គឺដោយសារការធ្វេសប្រហែសមិនបានចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ក្នុងការពាក់ម៉ាស់ លាងសម្អាតដៃនិងសាប៊ូ ឬជែល បាញ់អាល់កុល។និងមិនបានចៀសវាងពីកន្លែងប្រមូលផ្តុំកុះករ ដែលគ្មានរក្សាគម្លាតសង្គមជាដើម។ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើក្រើនរំលឹកដាស់តឿនដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវតែពង្រឹងនូវវិធានការម៉ឺងម៉ាត់ក្នុងការអនុវត្តវិធានច្បាប់ ក្នុងករណីចំពោះការប្រមូលផ្តុំ ជួបជុំផឹកស៊ី ប្រព្រឹត្តការលេងល្បែងស៊ីសងបៀរ អាប៉ោងជាដើម និងត្រូវបន្តចុះ អប់រំផ្សព្វផ្សាយបន្ថែមទៀតដល់ប្រជាពលរដ្ឋឲ្យចូលរួមក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ពីការរីករាលដាលនិងឆ្លងចូលសហគមន៍ ពីជំងឺកូវីដបំប្លែងថ្មី ប្រភេទ Delta ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល ៣ការពារនិង៣កុំ  ឲ្យបានដាច់ខាត។

      ជាមួយគ្នានេះផងដែរឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្រុងបាត់ដំបង ត្រូវមានវិធានការសុខាភិបាលម៉ឺងម៉ាត់នៅតាមទីប្រជុំជនផ្សារនានាក្នុងក្រុងបាត់ដំបងត្រូវចុះណែនាំដល់ម្ចាស់ផ្សារ និង អ្នកលក់ដូរក្នុងផ្សារ និងអ្នកទៅផ្សារ ត្រូវតែអនុវត្តវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ត្រូវពាក់ម៉ាស់ រក្សាគម្លាតនិងសម្អាតដៃជាមួយអាល់កុលឬជែលឲ្យបានញឹកញាប់ក្នុងការទប់ស្កាត់និងបញ្ចៀសឲ្យបានពីការឆ្លងកូវីដ19និងការផ្ទុះឆ្លង នៅក្នុងផ្សារ ជាថ្មីឡើងវិញ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner